ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានទិដ្ឋភាពទាំងស្រុង នៅតំបន់កោះតាង ខេត្តព្រះសីហនុ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង រលកធំៗលើផ្ទៃសមុទ្រ នាថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ទៀ សុខា បញ្ជាក់ថា «នេះជាទិដ្ឋភាពទាំងស្រុង នៅតំបន់កោះតាង ខេត្តព្រះសីហនុ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង រលកធំៗលើផ្ទៃសមុទ្រ ហេតុដូច្នេះសូមប្រជាពលរដ្ឋ ប្រជានេសាទ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ទាំងអស់ មកកំសាន្តតាមតំបន់ឆ្នេរ សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត រាល់ការធ្វើដំណើរលើផ្ទៃសមុទ្រ ត្រូវពាក់អាវពោងសុវត្ថិភាព ដើម្បីជៀសផុតពីគ្រោះថ្នាក់ ដែលកើតទ្បើងដោយជាយថាហេតុលើផ្ទៃសមុទ្រ»៕




