ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស លើកទី២ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។
គួរកត់សម្គាល់ថា នេះជាកិច្ចប្រជុំលើកទី២ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរ ទស្សនទានដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ព្រមទាំងលើកកម្ពស់ការយល់ដឹងដល់អង្គការ មិនមែនរដ្ឋាភិបាលបរទេស អំពី “ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ។ និង “ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” និងកាតព្វកិច្ចរបស់អង្គការ មិនមែនរដ្ឋាភិបាលបរទេស។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួម ពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា និងតំណាងអង្គការមិនមែន រដ្ឋាភិបាលបរទេស សរុបប្រមាណជាង ៣០០នាក់ ។



