ព័ត៌មានជាតិ

លោក កៅ ថាច ទទួលជួបក្រុមហ៊ុនចំនួន២ ដើម្បីពិភាក្សាលើការងារ ផ្តល់សេវាកម្មគាំទ្រ ដល់ពង្រីកប្រតិបត្តិការធនាគារ តាមបែបឌីជីថល

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០បានទទួលជួបជាមួយក្រុមហ៊ុនចំនួន២ ដែលផ្តល់សេវាកម្មផ្នែកប្រព័ន្ធធានាគារស្នូល (Core Banking System) ដើម្បីពិភាក្សាលើការងារផ្តល់សេវាកម្មគំាទ្រដល់ពង្រីកប្រតិបត្តិការធនាគារ និងសេវាធនាគារផ្សេងទៀតតាមបែបឌីជីថល(Digital Banking) ស្របតាមផែនទីចង្អុលផ្លូវ ក្នុងរយៈពេល ១០ឆ្នំា របស់ ARDB ដែលបំពេញមុខងារជាធនាគារពាណិជ្ជផង និងធនាគារបម្រើគោលនយោបាយផង ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារគាំទ្រដល់ខ្សែច្រវាក់ផលិកម្មកសិកម្មទំាងមូល។

ផ្ទាំងពាណិជ្ជកម្ម
To Top