ព័ត៌មានជាតិ

ភាពយន្ត​ឯកសារ “ឆ្ងាយដូចមិនឆ្ងាយ” នឹង​ចាក់បញ្ចាំង​នៅ​កម្ពុជា ក្នុងពេល​ឆាប់ៗនេះ​

នា​ពេល​ឆាប់ៗខាងមុខ​នេះ​ ភាពយន្ត​ឯកសារ​ ”ឆ្ងាយ​ដូច​មិន​ឆ្ងាយ” ស្ដីពី​ជនជាតិចិន និងកូន​ចៅ​ចិន​នៅលើ​ខ្សែក្រវាត់មួយ​ផ្លូវ​មួយ” ដែលផលិតកម្ម​​ផលិត ខ្សែភាពយន្ត​ឯកសារ​ព័ត៌មាន​មជ្ឈិម​ចិន​ (គ្រុប) ក្រុម​ការងារ​ឆិនឈីង​ ចំណាយ​ពេល​បីឆ្នាំ​ ធ្វើដំណើរ​ឆ្លងកាត់​ប្រាំមួយ​ប្រទេស​ ដើម្បី​ផលិត​ចេញ​ដោយ​ផ្ចិតផ្ចង់​ នឹងត្រូវ​​ចាក់បញ្ចាំង​ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅ​កម្ពុជា​ដូច​ជា ​ទូរទស្សន៍​ជាតិកម្ពុជា, ទូរទស្សន៍​បាយ័ន​, ទូរទស្សន៍អប្សរា​ និង​ទូរទស្សន៍​ហង្សមាស​។

ភាពយន្ត​ឯកសារ​នេះ​ គឺជា​គម្រោង​វិស្វកម្ម​ផ្សព្វផ្សាយ​ “កំណត់ត្រា​ប្រទេស​ចិន​” របស់​ក្រសួង​ផ្សព្វផ្សាយ​ចិន​ ដោយ​កំណត់យក​ទីក្រុង​នៅ​លើ​ចំណុច​”ខ្សែក្រវាត់មួយផ្លូវមួយ” និង​ប្រទេស​គាំទ្រ​ក្នុងការ​ស្វែង​រក​ និងស្វែងយល់ឱ្យបាន​ស៊ីជម្រៅ​លើ​ការងារស្ថានភាព​រស់​នៅ​របស់​ជនជាតិចិននិងកូន​ចៅ​ចិន​ចំនួន​១២ក្រុម​ ដោយប្រើប្រាស់​ទិដ្ឋភាព​ពិត​ជាក់ស្ដែង​កត់ត្រា​សាច់រឿង​បុគ្គល​ស្ដី​ពី​ ការតភ្ជាប់​ ទ្រព្យធន​ បែបបទដូច​គ្នា និង​ក្ដីស្រមៃ​ គូសវាស​ចេញ​ជា​រូបភាពដ៏​រស់​រវើក​នៃ​ជនជាតិចិន និង​កូន​ចៅ​ចិន​ ៦០លាន​នាក់​នៅ​លើ​វិថី​កសាង​ “ខ្សែក្រវាត់មួយផ្លូវមួយ”​។

ក្នុងរយៈកាល​បីឆ្នាំ​កន្លង​ទៅនេះ ក្រុម​ផលិតករ​”ឆ្ងាយ​ដូច​មិន​ឆ្ងាយ” បាន​ពុះពារ​នូវការលំបាក យ៉ាងខ្លាំងសម្បើម ចូល​ជ្រៅ​ទៅក្នុង​ទ្វីបអាស៊ី អឺរ៉ុប​ អាហ្វ្រិច​ និង​អាមេរិក​ ដើម្បី​ធ្វើការសម្ភាស និង​ផ្ដិត​យក​រូបភាពពិតៗ​ ហើយ​ទទួល​បាន​ការ​ទទួល​ស្គាល់​និង​វាយតម្លៃខ្ពស់​​ ពីសំណាក់​បុគ្គលដែល​ត្រូវ​សម្ភាសន៍ និង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ជាច្រើន​។ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុងអំឡុង​ពេល​ដែល ក្រុមផលិតករ​កំពុងស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពួកគេ​បានបំពេញការងារ​ថត​យក​នូវទិដ្ឋភាពនៃវិទ្យុ​មិត្តភាពកម្ពុជា​ចិន​ និង​មន្ទីរពេទ្យហុងអិន​។

វិទ្យុមិត្តភាពកម្ពុជា​ចិន​ ចាប់​ផ្ដើម​ផ្សាយ​ជាផ្លូវ​ការ​នៅ​ខែធ្នូ ឆ្នាំ​២០០៨។ វិទ្យុនេះ​​ជា​វិទ្យុ​ផ្សាយ​ សម្លេង​ជា​ភាសាខ្មែរ​ ដែល​រួម​គ្នា​បង្កើត​ឡើង​ដោយ រដ្ឋាភិបាល​កម្ពុជា​និង​ចិន​។ រតនា​គឺ​ជា​បុគ្គលិកដែល​ធ្វើការ​ នៅ​វិទ្យុ​នេះ​អស់​រយៈពេល​៩ឆ្នាំ​មក​ហើយ​។ ក្រៅពីធ្វើជាពិធីករក្នុងកម្មវិធីវិទ្យុ រតនាត្រូវទទួលខុសត្រូវលើការងារត្រួតពិនិត្យ អត្ថបទទាំងអស់នៅក្នុងស្ថានីយ។ 

រតនា​គឺ​ជា​កូន​ចៅ​ចិន​ជំនាន់ ​ទីបួន​នៅ​កម្ពុជា​។ ច្រើន​ឆ្នាំ​មក​នេះ​ គាត់​បាន​កំពុង​​មើល​ឃើញ​ពី​សក្ខីភាពនៃវឌ្ឍនភាព​របស់​ វិទ្យុមិត្តភាពកម្ពុជាចិន។​ ស្របពេល​ជាមួយ​គ្នា​នេះគាត់ក៏​បាន​កំពុង​ សរសេរ​សាច់រឿង​របស់​វិទ្យុ​មិត្តភាពកម្ពុជា​ចិនផងដែរ​​ ដោយសារ​តែ​បទពិសោធន៍​ពិសេស​របស់​គាត់​​។

ឆិន ស៊ីនហ័រ​ គឺ​ជា​នាយក​និងជា​ស្ថាបនិក​នៃ មន្ទីរពេទ្យ​ហុងអិន​។ នៅ​ឆ្នាំ​១៩៩៧ ពេលនោះ​គាត់​មាន​អាយុ​៣៨ឆ្នាំ​ ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម គ្រូពេទ្យ​ព្យាបាល​ជំនួយ​ក្រៅ​ប្រទេស​របស់​ប្រទេស​ចិន​ គាត់បាន​មក​ដល់​ប្រទេស​កម្ពុជា​។ 

ចាប់​តាំង​ពី​បាន​មក​ដល់​ទឹកដី​ នេះ​ជាលើកដំបូង​មក​ គាត់​បាន​ចាប់ផ្ដើម​មានមនោសញ្ចេតនា​ យ៉ាងជ្រាលជ្រៅពេញ​មួយ​ជីវិត​របស់​គាត់​ជាមួយ​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​រយៈពេល​២០ឆ្នាំ​ជាង​នេះ​ ឆិន ស៊ីនហ័រ​ ​បាន​ពិនិត្យ​និងព្យាបាលអ្នក​ជំងឺ​​បាន​រហូត​ដល់​៣សែន​នាក់​ និងទទួល​បាន​ការ​គោរពស្រលាញ់​យ៉ាងខ្លាំង ពី​អ្នក​ជំងឺ​ទាំង​ខ្មែរ​និង​ចិន​ ព្រមទាំងទទួល​បាននូវ​ការ​កោតសរសើរ​ យ៉ាង​ទូលំទូលាយ​ពី​គ្រប់​មជ្ឈដ្ឋាន​នៅក្នុងសង្គម​។ 

ជាការគួរ​អោយ​សោកស្ដាយ​ អ្វីៗមិនទៀងទាត់នោះឡើយ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២០ ឆិន ស៊ីន​ហ័រ ក៏​បាន​ទទួល​មរណភាពដោយ​រោគាពាធ ដោយបន្សល់ទុកនូវស្នាដៃ និងអនុស្សាវរីយមិនអាចកាត់ថ្លៃបាន។ ភាពយន្ត​ឯកសារមួយ​​នេះ​ ក៏​ជា​ឯកសារ​វីដេអូ​ចុងក្រោយ​នៅ​ពេល​ដែល ឆិន​ ស៊ីន​ហ័រ​ នៅ​មាន​ជីវិត​។

សាច់រឿង​ពិសេសៗ ជាច្រើន​ទៀត​ នឹង​មានបង្ហាញជូន​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ​។ ភាពយន្ត​ឯកសារ​នេះ​ផង​ដែរ​ ក៏នឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​ពេល​ តែមួយ​ជាមួយគ្នានៅលើ​កញ្ចក់​ទូរទស្សន៍​មជ្ឈិម​ចិន​ និង​ទូរទស្សន៍​ធំៗ នៅ​ក្នុង​ប្រទេស​ផ្សេងៗទៀត​ផង​ដែរ​។

纪录片《远方未远》即将在柬埔寨播出

近日,由中国中央新闻纪录电影制片厂(集团)陈庆团队历时三年、跨越六国、精心打造完成的纪录片《远方未远——一带一路上的华侨华人》即将在柬埔寨国家电视台、Fresh News、巴戎电视台、仙女电视台和金凤电视台等柬埔寨主流媒体播出。

该片为中宣部“纪录中国”传播工程项目, 以“一带一路”上的节点城市、支点国家为选择线索,深度聚焦12 组华侨华人的工作、生活状况,通过真实记录关于纽带、财富、融通和梦想的个体故事,勾勒出“一带一路”建设道路上 6000 万华侨华人的生动群像。

过去三年里,《远方未远》摄制组克服重重困难,深入亚洲、欧洲、非洲和美洲采访拍摄,得到了拍摄对象和相关组织的广泛肯定和好评。2018年11月,该摄制组在柬埔寨期间,集中拍摄了中柬友谊台和宏恩医院。 

中柬友谊台于2008年12月正式开播,是由中柬两国政府共同打造的柬语广播电台,拉塔那是该台的元老级员工,已经在这里工作了9个年头。除了主持多档直播节目外,拉塔那还负责几乎全台的文稿审查校对工作。拉塔那也是在柬第四代华人,多年来,他见证着中柬友谊台的发展,同时也因自己的特殊背景书写着中柬友谊的篇章。 

陈新华是柬埔寨宏恩医院的院长和创办者,1997年,38岁的他作为中国援外医疗队的一名医生来到柬埔寨,从踏上这片土地的那一刻起,便开始了他和柬埔寨一生的情缘。前后二十多年的时间里,陈新华共接诊达30万人次,受到当地中柬患者的爱戴和社会各界的广泛赞誉。值得一提的是,2020年6月22日,陈新华因病与世长辞,这部纪录片也是陈新华生前的最后一部影像资料。

更多精彩故事,尽在纪录片中。该片也将同时在中国中央电视台和其他相关国家主流电视台播出。

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top