ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលប្រារព្ធធ្វើនៅ ភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ពិធីបុណ្យឆ្លងវិមានគុណមាតាបិតាគឺមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ តុលា ឆ្នាំ ២០២០ ៕