ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា អបអរសាទរខួប១០០ឆ្នាំ (១៩២០ – ២០២០) នៃសារមន្ទីរជាតិកម្ពុជា ក្រោយត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះរាជានុកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

