ព័ត៌មានជាតិ

ព្រះមហាក្សត្រ ស្តេចយាងសម្ពោធប៉ុស្តិ៍សុខភាព នៅវត្តព្រះឥន្ទសាមគ្គីធម៌

ភ្នំពេញ៖ នៅព្រឹកទី៣ ខែតុលា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងក្នុងពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្ស សីហមុនី នៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្នុងព្រះរាជពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនគរបាល ការពារព្រះរាជសុវត្ថិភាពថ្វាយ ព្រះមហាក្សត្រផងដែរ ៕

To Top