ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ សម្រេចបញ្ចូល គណបក្សឯកភាពជាតិខ្មែរ ក្នុងបញ្ជីគណបក្សនយោបាយជាផ្លូវការ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចូល គណបក្សឯកភាពជាតិខ្មែរ ដែលមានឈ្មោះ សរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» មានទីស្នាក់ការកណ្ដាលតាំង នៅផ្ទះលេខA០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ជាផ្លូវការ។

ជាមួយគ្នានេះ ក្រសួងក៏អនុញ្ញាត ឲ្យធ្វើសកម្មភាពស្របតាម ច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ៕

To Top