ព័ត៌មានជាតិ

សម្ដេច តេជោ ហ៊ុន សែន អំពាវនាវWHO កុំឲ្យ ព្យាករណ៍ បំភ័យរឿងកូវីដ១៩ ខ្លាំងពេក (វីដេអូ)

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ WHO កុំឲ្យ ព្យាករណ៍ បំភ័យរឿងកូវីដ១៩ ខ្លាំងពេក

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវWHO កុំឲ្យ ព្យាករណ៍ បំភ័យរឿងកូវីដ១៩ ខ្លាំងពេក

បាន​បង្ហោះ​ដោយ DAP News នៅ ព្រហស្បតិ៍ 8 តុលា 2020

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវដល់ អង្គការសុខភាពពិភពលោក (WHO) កុំឲ្យធ្វើការព្យាករណ៍ បំភ័យ នៃការឆ្លងរីករាលដាលកូវីដ១៩ ដែលហួសពីការពិតខ្លាំងពេក ។

ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ បានថ្លែងថា កូវីដ១៩ មិនដឹងចប់នៅពេលណានោះទេ។
សម្ដេចបន្តថា “បើយោងទៅលើប្រធានអង្គការ សុខភាពពិភពលោក ចេញមកព្រមាន ថាពិភពលោកអាចមានអ្នកឆ្លង រហូតដល់ ១០ភាគរយ នៃមនុស្ស តែ១០ភាគរយ នៃមនុស្សខ្ញុំគិតថា ងាប់ហើយ ។ ដោយសារឥឡូវប្រជាជនលើពិភពលោក មានប្រមាណជា៧ពាន់លាននាក់ ។ បើ៧ពាន់លាននាក់គឺ ១០ភាគរយ វាមិនស្មើរ៧រយលាន យើង១៦លាននាក់ បើ១០ភាគរយ វាមិន១លាន៦សែននាក់ វាមិនងាប់ ។ អីចឹងអង្គការសុខភាពពិភពលោកហើយ ខ្ញុំសូមអង្វរកុំបំភ័យ ហួសហេតុពេកអី ខ្ញុំដូចមិនជឿទេ និយាយឲ្យត្រង់ហ្មង”។

សម្ដេចបន្តថា សម្ដេចគាំទ្រ អង្គការសុខភាពពិភពលោក តែពេលខ្លះ កុំឲ្យមានការបំភ័យខ្លាំងពេក រឿងកូវីដ១៩នេះ ខ្លាចវ៉ាក់សាំង ការពារ មិនអាចផលិតទាន់ ទៅមិនរួច ព្រោះ១០ភាគរយ គឺច្រើនណាស់ ។

សម្ដេចបន្ថែមថា បើនៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ ដល់ទៅ១០ភាគរយមែននោះ ផែនដីទាំងមូលនឹងមានការរង្គើតែម្ដង។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តី បន្តអំពាវនាវ កុំឲ្យប្រជាពលរដ្ឋ ភ្លេចកូវីដ១៩ ឲ្យសោះ និងត្រូវប្រុងប្រយ័ត្នឲ្យខ្ពស់ជានិច្ច ត្រូវឧស្សាហ៍ ធ្វើអនាម័យ ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំថ្ងៃ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន២៨០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ២៧៦នាក់ ខណ:អ្នកកំពុងសម្រាកព្យាបាលនៅសល់ ៤នាក់ ៕ ដោយ៖ធី លីថូ

To Top