ព័ត៌មានជាតិ

អង្គការដៃគូ អភិវឌ្ឍន៍អន្តរជាតិ នៅតែបន្ត កិច្ចសហការ ក្នុងការជួយគាំទ្រ ដល់ ប.ស.ស នៅកម្ពុជា

ភ្នំពេញ៖ តំណាងអង្គការដៃគូ អភិវឌ្ឍន៍អន្តរជាតិ នៅតែបន្តកិច្ចសហការ ក្នុងការជួយគាំទ្រ ដល់បេឡាជាតិសន្តិសុខសង្គម នៅកម្ពុជា ដែលត្រូវបានលើកឡើង នៅក្នុងជំនួបពិភាក្សាមួយ រវាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម  ប.ស.ស.  ស្ថិតនៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល ប.ស.ស. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២០នេះ ។ 

ក្នុងជំនួបពិភាក្សានេះដែរ លោកអគ្គនាយក បានស្នើឱ្យដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ(ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) បន្តជួយគាំទ្របន្ថែមទៀត លើការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាផ្នែកបច្ចេកទេស មួយចំនួន ធ្វើយ៉ាងណា ឱ្យការផ្តល់សេវា សន្តិសុខសង្គមនៅកម្ពុជា កាន់តែទទួលបាន នូវគុណភាព និងភាពទាន់ពេលវេលា។

ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រវាងបេឡាជាតិ សន្តិសុខសង្គម នៅកម្ពុជា ជាមួយដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) ហើយភាគីទាំងពីរ នៅតែបន្តកិច្ចសហការដ៏ល្អ ដើម្បីឱ្យការងារមួយនេះ កាន់តែមានភាពល្អ ប្រសើរបន្ថែមទៀត។

តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) លោក Finn Koh ក៏បានធ្វើការកោតសរសើរ ចំពោះការផ្តល់សេវា សន្តិសុខសង្គមនៅកម្ពុជា កន្លងមក ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសមាជិករបស់ខ្លួន ។

កន្លងមក ប.ស.ស. បានទទួលការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ជាច្រើនផងដែរ នេះសបញ្ជាក់ពីការចូលរួម ក្នុងការបន្តការសហការដើម្បីអភិវឌ្ឍ ប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។

សូមបញ្ជាក់ថា កិច្ចជំនួបពិភាក្សាការងារខាងលើ ប្រព្រឹត្តទៅដោយមាន ការចូលរួមពីអង្គការ ដៃគូអភិវឌ្ឍន៍អន្តរជាតិ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation ) ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top