ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ បានបង្ហាញនូវយុទ្ធនាការថ្ងៃព្រហស្បតិ៍ សម្រាប់អ្នកស្រាវជ្រាវ និយាយពីអ្នក ស្រាវជ្រាវ ដ៍អស្ចារ្យ នៅកម្ពុជា ដែលកំពុងធ្វើការស្រាវជ្រាវ ក្នុងផ្នែកមួយ នៃកម្មវិធីពន្លកចំណេះ របស់យើង។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ស្ថានទូតអូស្រ្តាលី បានលើកឡើងថា “អ្នកស្រាវជ្រាវ ទាំងនេះ កំពុងធ្វើការស្រាវជ្រាវថ្មីៗ ពីវិធីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ក្នុង ចំណោមគ្រួសារងាយរងគ្រោះ ការសិក្សាតាមអ៊ីនធឺណេត កម្រិតបំណុល និងភាពអត់ការងារធ្វើ នៅក្នុងវិស័យទេសចរណ៍”។
ស្ថានទូត បានស្នើឱ្យអានគម្រោងស្រាវជ្រាវរបស់ពួកគេ នៅក្នុងរូបនេះ ដែលភ្ជាប់មកជាមួយ។
ស្ថានទូតអូស្ត្រាលី បញ្ជាក់បន្ថែមថា “យើងមានមោទនភាព ដែលបានធ្វើជាដៃគូ ជាមួយអ្នកដែល មានគំនិតដ៏អស្ចារ្យទាំងនេះ”៕
ដោយ៖ សយ សុភា


