ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញមុខច្រាលចោល ចំពោះការផ្សព្វផ្សាយ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ឈ្មោះ Sen sayana អំពីវិធីព្យាបាល ជំងឺគ្រុន ឈីក។
យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា «ក្រសួងសូមធ្វើ ការច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានមិនពិត មិនត្រឹមត្រូវ លើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានគណនេយ្យឈ្នោះ Sen Sayana ដែលបានផ្សាយព័ត៌មាន អំពីការព្យាបាលជំងឺគ្រុនឈីក ជាសះស្បើយដោយប្រើថ្នាំខ្មែរ រួមមាន ស្លឹកត្រចៀកជ្រូក ផ្លែចេកណាំវ៉ាខ្ចី និងទឺកដូង»។
ជាមួយគ្នានេះ ក្រសួងក៏បានព្រមាន ម្ចាស់គណនេយ្យខាងលើ បញ្ឈប់ការផ្សព្វផ្សាយ ឬចែកចាយព័ត៌មានបែបនេះ តទៅទៀត និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-10-09_09-07-06-724x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-10-09_09-08-13-725x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-10-08_18-37-45-1.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)