ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតសាជីវកម្មធានា ឥណទានកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យ ស្តីពីការបង្កើត សាជីវកម្មធានាឥណទានកម្ពុជា។

សូមជម្រាបថា ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា «សាជីវកម្មធានាឥណទានកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «ស.ធ.ក» និង សរសេរជាភាសាអង់គ្លេសថា Credit Guarantee Corporation of Cambodia (CGCC) ដែលស្ថិតនៅ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះទៀត ស.ធ.ក ត្រូវបានកំណត់ជាសហគ្រាសសាធារណៈ ដែលមានឧបនិស្ស័យជា គ្រឹះស្ថានហិរញ្ញវត្ថុមិនមែន ធនាគារ និងមានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top