ព័ត៌មានជាតិ

ទូតម៉ាឡេស៊ី កោតសរសើរ ទំនាក់ទំនងកម្ពុជា ម៉ាឡេស៊ី កាន់តែរីកចម្រើន

ភ្នំពេញ៖ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២០ បានអះអាងថា ទំនាក់ទំនងរឹងមាំ រវាងម៉ាឡេស៊ីនិងកម្ពុជា ត្រូវបានគាំទ្រដោយផលប្រយោជន៍ទៅវិញទៅមក និងទំនាក់ទំនងប្រជាជន និងប្រជាជន។

ថ្លែងនៅក្នុងពិធីទទទួលទានអាហារ ដល់សមាជិកអតីតនិស្សិតកម្មវិធី កិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី ហៅកាត់ថាជាភាសាអង់គ្លេស MTCP ដែលបានចូលរួមវគ្គសិក្សា MTCP នៅប្រទេសម៉ាឡេស៊ី ចន្លោះឆ្នាំ ២០១៥ និង ២០១៩ លោកទូត បញ្ជាក់ថា ជារៀងរាល់ឆ្នាំវគ្គបណ្តុះបណ្តាល រយៈពេលខ្លីជាង ៥០ វគ្គក្នុងវិស័យផ្សេងៗដូចជា កសិកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ការអប់រំបរិស្ថាន ការបណ្តុះបណ្តាលបច្ចេកទេសឧស្សាហកម្ម ការទូត ការគ្រប់គ្រងសាធារណៈ និងរដ្ឋបាលសេវាកម្មសាធារណៈការ អភិវឌ្ឍសង្គម និងវិទ្យាសាស្ត្របច្ចេកវិទ្យានិង ICT ត្រូវបានផ្តល់ជូន ដោយស្ថាប័នបណ្តុះបណ្តាលឈានមុខគេ របស់ម៉ាឡេស៊ីដែលភាគច្រើន ជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការបណ្តុះបណ្តាល។

នៅក្នុងសុន្ទរកថា របស់លោកឯកអគ្គរដ្ឋទូត សង្កត់ធ្ងន់ថា «ទំនាក់ទំនងរឹងមាំ រវាងម៉ាឡេស៊ីនិងកម្ពុជា ត្រូវបានគាំទ្រដោយផលប្រយោជន៍ទៅវិញទៅមក និងទំនាក់ទំនងប្រជាជន និងប្រជាជន»។

លោកទូត បន្ថែមថា «MTCP បានជំរុញកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើង រវាងទីភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានលើកទឹកចិត្ត ឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ រវាងវិស័យឯកជន នៃប្រទេសទាំងពីរ និងដើម្បីលើកទឹកចិត្ត ឱ្យមានការចូលរួម នាពេលអនាគតបន្ថែមទៀត ពីមន្រ្តីកម្ពុជានៅក្នុង MTCP ព្រោះវាមិនត្រឹមតែ ផ្តល់អត្ថប្រយោជន៍ ដល់ទំនាក់ទំនងទ្វេភាគី របស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយ ក្នុងការអភិវឌ្ឍអាជីពរបស់អ្នកចូលរួមផងដែរ»។

អាហារពេលល្ងាច មានការចូលរួមផងដែរ ដោយប្រជាជនម៉ាឡេស៊ីជាច្រើន ដែលបានគាំទ្រយ៉ាងខ្លាំង ដល់ស្ថានទូត។ គោលបំណងនៃការទទួលទានអាហារនេះ គឺដើម្បីលើកកម្ពស់ការផ្សារភ្ជាប់ ជាបន្តបន្ទាប់ និងជំរុញចំណងមិត្តភាពយូរអង្វែង និងរឹងមាំជាមួយអស់អ្នក ដែលបានចូលរួមវគ្គសិក្សាវគ្គមុនៗ។ វាក៏ជាការបង្កើតទំនាក់ទំនង កាន់តែជិតស្និទ្ធ និងពង្រឹងបណ្តាញ រវាងមន្រ្តីស្ថានទូត ជនអន្តោប្រវេសន៍ម៉ាឡេស៊ី និងអតីតអ្នកចូលរួមនៅ MTCP។

MTCP ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ីចំពោះកិច្ចសហប្រតិបត្តិការខាងត្បូង – ខាងត្បូងជាពិសេសកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍ របស់ប្រទេសម៉ាឡេស៊ីដែលថា ការអភិវឌ្ឍប្រទេសពឹងផ្អែកលើគុណភាពនៃធនធានមនុស្ស។ លើសពីនេះទៀតប្រទេសម៉ាឡេស៊ីឃើញថា MTCP មានសារៈសំខាន់ សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី ដែលមានផលប្រយោជន៍ ទៅវិញទៅមក។

ជារៀងរាល់ឆ្នាំវគ្គបណ្តុះបណ្តាល រយៈពេលខ្លីជាង ៥០ វគ្គក្នុងវិស័យផ្សេងៗ ដូចជាកសិកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុនិងពាណិជ្ជកម្មការអប់រំ បរិស្ថាន ការបណ្តុះបណ្តាលបច្ចេកទេសឧស្សាហកម្ម ការទូត ការគ្រប់គ្រង សាធារណៈនិងរដ្ឋបាល សេវាកម្មសាធារណៈ ការអភិវឌ្ឍសង្គមនិងវិទ្យាសាស្ត្របច្ចេកវិទ្យានិង ICT ត្រូវបានផ្តល់ជូន ដោយស្ថាប័នបណ្តុះបណ្តាលឈានមុខគេ របស់ម៉ាឡេស៊ីដែលភាគច្រើនជាមជ្ឈមណ្ឌលឧត្តមភាព សម្រាប់ការបណ្តុះបណ្តាល៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top