ភ្នំពេញ ៖ ក្រោយសង្កេតឃើញប៉ុន្មានថ្ងៃនេះ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត នៃប្រទេសកម្ពុជា មានទឹកជំនន់ ដោយសារទឹកភ្លៀង នោះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានលើកយកនិងពន្យល់ហេតុផល៦ចំណុចដើម្បីកាត់បន្ថយទឹកជំនន់ បណ្តាលមកពីទឹកភ្លៀង?
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សុខ ទូច នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានសរសេរថា ពេលនេះទើបដឹងថា អ្វីទៅដែលមានសារសំខាន់ ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀង រួមមាន ៖
ទី១-សូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ។
ទី២-ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេឲ្យបានជ្រៅល្អ។
ទី៣-ស្រះត្រូវតែមានតាមភូមិក៏ដូចតាមវត្តដែរ។
ទី៤-កាត់បន្ថយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឲ្យស្ទះចរន្តទឹក ក៏ដូចជា គ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់។
ទី៥-សូមប្រជាពលរដ្ឋទាំងអស់គ្នាជួយថែរក្សា សម្បត្តិទាំងនេះជារបស់ប្រជាពលរដ្ឋទាំងអស់គ្នា។
ទី៦-កុំចង់មានតែមួយជំនាន់ ហើយក្រតជំជាន់៕
![](https://dap-news.com/wp-content/uploads/2020/10/E9D90922-B0C5-4E39-8A87-22262ABE6BCC.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/05B93080-3A95-499E-9757-E534C79740A8.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/5687BDB8-03F5-43C7-ABCB-0F014748AAC8.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/9C108F5C-C117-43BA-96D5-2911A12AC4BF.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/4B7023B9-884D-4382-8C5C-A8CB749CDEF1.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/1A2F5F53-1A43-41F7-BF65-E1B67FC6602B.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)