ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងជួបប្រជុំផ្លូវការ ពិភាក្សាលើកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
សូមរំលឹកថា លោក វ៉ាង យី អញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។
ដំណើរទស្សនកិច្ចផ្លូវការ របស់លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈម ជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន ៕
![](https://dap-news.com/wp-content/uploads/2020/10/60501005-7A5C-46E5-AEAA-D2C90CD37A21-1024x768.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/D9C66574-A5F3-4751-BD9E-CC77FCC255CD-1024x768.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/939CD4D8-33BE-4D85-8AA9-CA9A1D3EA89D-1024x768.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/9A5049CB-5463-47EE-858A-DAA717F19A35-1024x768.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)