ព័ត៌មានជាតិ

លោក ដូណាល់ ត្រាំ បង្ហាញខ្លួនជាលើកដំបូង ក្រោយចាកចេញពីមន្ទីរពេទ្យ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញខ្លួនជាលើកដំបូង នៅតាមទីសាធារណៈនៅឯសេតិវមាន កាលពីថ្ងៃសៅរ៍ ចាប់តាំងពីរូបគាត់បានចេញពី មន្ទីរពេទ្យដោយសារឆ្លងជំងឺកូវីដ១៩ ។

លោក ត្រាំ បានថ្លែងដល់អ្នកគាំទ្ររាប់រយនាក់នៅ Truman Balcony នៅ South Lawn ថា “ខ្ញុំមានអារម្មណ៍ល្អណាស់” ។

គាត់បានចាប់ផ្តើមថ្លែងប្រមាណ ១៨នាទី ដែលវាយប្រហារទៅ លើបក្សប្រជាធិបតេយ្យ ទន្ទឹមនឹងនេះដែរ បានសង្កាត់ធ្ងន់ថា “ច្បាប់ និងបញ្ជា” ជាអាជ្ញាកណ្តាលនៃយុទ្ធនាការ បោះឆ្នោតរបស់គាត់ ។

គិតត្រឹមថ្ងៃសៅរ៍ ជាថ្ងៃទី១០ ហើយដែលលោក ត្រំា បានធ្វើតេស្តរកឃើញមាន ផ្ទុកវីរុសបង្កជំងឺកូវីដ១៩ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top