ភ្នំពេញ ៖ ជំនន់ទឹកភ្លៀងនៅក្នុង ខេត្តមួយចំនួននៃតំបន់យោធភូមិភាគទី៥ បានឆក់យកជីវិតមនុស្ស ចំនួន៩នាក់ ហើយ បើគិតត្រឹមល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះក្នុងនោះ ប្រុស៦នាក់ ស្រី៣នាក់ ។
អ្នកស្លាប់ទាំងនោះ មាននៅខេត្តបាត់ដំបង ចំនួន៤នាក់ ខេត្តពោធិ៍សាត់ចំនួន២នាក់ និងខេត្តបន្ទាយមានជ័យ ចំនួន៣នាក់។
នេះបើយោងតាម សេចក្ដីជូនដំណឹង របស់យោធភូមិភាគ ទី៥ នៅថ្ងៃទី១២ ។
បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានគំរាមកំហែង ខេត្តចំនួន១៧ ក្នុងនោះមាន៥៣ស្រុកនិង១៨៨ឃុំ បានទទួលរងផលប៉ះពាល់ ព្រមទាំងមានអ្នក ស្លាប់១០នាក់។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់មានជាង ១០ម៉ឺននាក់ ស្មើនឹង ២៧០០០គ្រួសារ និង ពលរដ្ឋជាង ១ម៉ឺននាក់ ត្រូវ បាន ជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព ។
ចំពោះផ្ទះដែលរង ផលប៉ះពាល់មានជាង ២ម៉ឺន ៤ពាន់ខ្នង ។សម្រាប់ស្រូវ លិច ជាង ៧៧ម៉ឺនហិកតា និង ដំណាំ រួមផ្សំផ្សេងទៀត ជាង ៤ម៉ឺនហិកតា សាលារៀនចំនួន៥៤កន្លែង ត្រូវបានលិច ៕