ព័ត៌មានជាតិ

មន្រ្តីក្រសួងអភិវឌ្ឍជនបទ ស្ថាប័នពាក់ព័ន្ធ ដែលធ្វើការងារ លើវិស័យទឹកស្អាត និងអនាម័យជនបទ, ប្រធានអង្គភាពសារព័ត៌មាន រិះរកមធ្យោបាយ ផ្សព្វផ្សាយឱ្យកាន់ទូលំទូលាយ

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា ជួយសម្របសម្រួលរៀបចំ ជំនួបរវាង ថ្នាក់ដឹកនាំ ក្រសួងអភិវឌ្ឍជនបទ ស្ថាប័នពាក់ព័ន្ធ ដែលធ្វើការងារលើវិស័យទឹកស្អាត និងអនាម័យជនបទ និង
ប្រធានអង្គភាពសារព័ត៌មាន នាព្រឹកថ្ងៃទី ១៣ ខែ តុលាឆ្នាំ២០២០នេះ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ។

ជំនួបការងារអាហារពេលព្រឹក ត្រូវបានផ្តួចផ្តើម គំនិត ដោយអង្គការ WaterAid Cambodia ដើម្បីចែករំលែក ព័ត៌មានស្តីពីស្ថានភាពវិស័យទឹកស្អាត និងអនាម័យជនបទនៅ កម្ពុជាផង និងដើម្បី អំពាវនាវ ដល់អង្គភាពសារព័ត៌មន គាំទ្រ ដល់ការផ្សព្វផ្សាយប្រធានបទនេះ ឱ្យបានកាន់តែច្រើន។

គោលបំណងនៃការបង្កើត ការចុះផ្សាយនោះ គឺសំដៅលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ឲ្យមានការផ្លាស់ប្តូរឥរិយាបថ ក្នុងការប្រើប្រាស់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយ អភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលអំពីវិស័យទឹកនិងអនាម័យ ។

នេះគឺជាជំនួប លើកដំបូង រវាងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍជនបទ អង្គការWaterAid Cambodia និងនិពន្ធនាយក នៃអង្គភាពសារព័ត៌មានសំខាន់ៗ នៅក្នុងប្រទេស កម្ពុជា។

លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល ដែលបានចូលរួមផងដែរ នោះបានសម្តែងការស្វាគមន៍ ប្រកបដោយបតិសោមនស្សរីករាយ ក្នុងការចូលរួមផ្សព្វផ្សាយ គោលនយោបាយអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលអំពីវិស័យទឹក និងអនាម័យ៕

To Top