ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំ កងកម្លាំងចម្រុះ កំពុងអន្តរាគមន៍ចុះជួយសង្គ្រោះបន្ទាន់ ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ស្ទឹង ព្រែកត្នោតក្នុងភូមិសាស្ត្រ មួយចំនួននៅខណ្ឌដង្កោ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះជំនន់ទឹកស្ទឹងព្រែកត្នោត បានជន់លិចសង្កាត់ចំនួន៤ក្នុង ភូមិសាស្ត្រខណ្ឌដង្កោ និងប៉ះពាល់ពលរដ្ឋ ប្រមាណ៥០០គ្រួសារ ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានដាក់បទបញ្ជាផ្ទាល់ទៅកាន់ លោកអភិបាលរាជធានីភ្នំពេញ ឲ្យបិទផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ដើម្បីជៀសវាងបញ្ហា ណាមួយកើតឡើង ដោយសារទឹកជំនន់នេះ ៕




