ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវទឹកហូរកាត់លើផ្លូវ ប្រវែង១០០០ម៉ែត្រ

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ជម្រាបជូនពុកម៉ែមាមីង បងប្អូនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកជំនន់ស្រុង មកបង្ករឲ្យកំណាត់ផ្លូវជាតិលេខ5 ត្រង់ទីតាំងភូមិព្រែកល្ពៅ ឃុំបត់ត្រង់ ដល់មុខសួនស្ព័រ ភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ត្រូវបានទឹកហូរកាត់លើផ្លូវ ប្រវែង១០០០ម៉ែត្រ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវ សូមពុកម៉ែមាមីងបងប្អូន មេត្តាជ្រាបជាព័ត៌មាន សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ធ្វើដំណើរឆ្លងកាត់ក៍សូម មានការប្រុងប្រយ័ត្នផងដែរ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំងឱ្យបានទាន់ពេលវេលា ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top