ភ្នំពេញ៖ និពន្ធនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភា បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ព័ត៌មាន ស្តីពីស្ថានភាពគ្រោះទឹកជំនន់ដែលប្រទេសកម្ពុជា កំពុងរងការយាយីពីជំនន់ទឹកភ្លៀងនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបង្កើតផ្នែកថ្មី “ស្ថានភាពទឹកជំនន់” ដើម្បីផ្តល់ភាពងាយស្រួលដល់មិត្តអាន ក្នុងការតាមដានព័ត៌មាននិងព្រឹត្តិការណ៍ កាន់តែស្រួល នៅក្នុងគេហទំព័រ សារព័ត៌មានដើមអម្ពិល “DAP-NEWS.COM” ចាប់ពីពេលនេះតទៅ។
លោក សយ សុភា បានគូសបញ្ជាក់ថា ដោយមានសំណូមរ ជាបន្តបន្ទាប់របស់មិត្តអាន ដែលតែងតែមានទំនុកចិត្ត លើសេចក្តីការណ៍ ព័ត៌មានដើមអម្ពិល ទើបមជ្ឈមណ្ឌលសម្រេចបង្កើតផ្នែកថ្មី “ស្ថានភាពជំនន់ទឹកភ្លៀង” ដើម្បីកាន់តែងាយស្រួលក្នុងការតាមដានព័ត៌មាន។
លោកនិពន្ធនាយក ក៏សូមថ្លែងអំណរគុណដល់មិត្តអាន ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តដល់ក្រុមការងារ ហើយលោក ព្រមការងារទាំងអស់នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងបន្តខិតខំស្វែងរកព័ត៌មានល្អ ថ្មីៗ និងជាទុកចិត្តសម្រាប់មិត្តអានបន្ថែមទៀត។ លោកបន្ថែមថា “ផ្នែកថ្មីនេះ គឺមានគ្របទាំងព័ត៌មានជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងស្ថានភាពជំនន់ទឹកភ្លៀង”។
សម្រាប់ព័ត៌មានផ្សេងៗ ក្នុងផ្តល់ព័ត៌មានបន្ថែម មកកាន់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សូមទាក់ទងមកលេខ ០៩៧/៧៦ ៩៩៩៩ ៨៨៣ រឺ ០១២ ៧២ ២៣ ៣៧៕
ហ្វេសប៊ុកផេក៖ DAP News