ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍ជន អំពាវនាវឲ្យ អ្នកប្រមូលទិញ បន្តទិញកសិផល-បន្លែបង្ការ ពីប្រជាកសិករក្នុងតម្លៃសមរម្យ ក្នុងស្មារតី «ខ្មែរជួយខ្មែរ»

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម បានអំពាវនាវឲ្យអ្នកប្រមូលទិញ កសិផល-បន្លែបង្ការ និងអ្នកប្រមូលទិញសត្វ បន្តទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ ដែលអាចទទួលយកបានទាំងភាគី អ្នកលក់ និងអ្នកទិញ ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

យោងតាមសេចក្ដីអំពាវនាវរបស់ ធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុ ងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ តាមបណ្ដាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា បានជួបប្រទះជំន ន់ទឹកភ្លៀង ដោយសារឥទ្ធិពលព្យុះនានា ដែលបណ្ដាលឲ្យមានការលិចភូមិឋាន ផលដំណាំ និងកសិដ្ឋា នចិញ្ចឹមសត្វនានារបស់ប្រជាកសិករ។

ធនាគារអភិវឌ្ឍន៍ជន បន្ដថា ក្នុងពេលដ៏លំបាកដែលប្រជាកសិករ កំពុងជួបប្រទះនឹងគ្រោះទឹកជំនន់នេះ ធនាគារអភិវឌ្ឍន៍ជន សូមអំពាវនាវ និងលើកទឹកចិត្តដល់បណ្ដាម្ចាស់រោងម៉ាស៊ីន កិនស្រូវមេត្តាជួយទិញ និងបន្ដទិញស្រូវក្នុងតម្លៃ សមរម្យពីប្រជាកសិករ ទោះគុណភាពស្រូវធ្លាក់ ចុះតិចតួចក្ដី ក៏ស្រូវនេះនៅតែ អាចកិនច្នៃលក់ក្នុងស្រុកបាន ។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម បញ្ជាក់ថា «សូមអំពាវនាវ និងលើកទឹកចិត្តដល់អ្នក ប្រមូលទិញ កសិផល-បន្លែបង្ការ អ្នកប្រមូលទិញសត្វ ដើម្បីយកសាច់លក់លើទីផ្សារ និងសាធារណជន ទូទៅ គ្រប់ រាជធានី-ខេត្ត មេត្តាជួយទិញ និងបន្ដទិញ កសិផល-បន្លែបង្ការ និងសត្វ (ត្រី ជ្រូក មាន់ ទា ជាដើម) ពីបងប្អូនប្រជាកសិករយើង ក្នុងតម្លៃសមរម្យដែលអាចទទួលយកបានទាំងភាគី អ្នកលក់ និងអ្នកទិញ ក្នុងស្មារតី ខ្មែរជួយខ្មែរ»។

ធនាគារអភិវឌ្ឍជនបទ សង្ឃឹមយ៉ាងមុតមាំថា បណ្ដាលម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញកសិផ ល-បន្លែបង្ការ អ្នកប្រមូលទិញសត្វ ដើម្បីយកសាច់លក់លើទីផ្សារ និងសាធារណជនទូទៅប្រាកដជាចូ លរួមអនុវត្ត និងគាំទ្រលើការអំពាវនាវនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាកសិករខ្មែរទាំងអស់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top