ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិកា ចំនួន១០មុឺនដុល្លារ ដើម្បីជួយសង្គ្រោប្រជាពលរដ្ឋ រងគ្រោះ ជន់លិចផ្ទះសម្បែង តាមដងស្ទឹងព្រែកត្នោត ដោយសារទឹកជំនន់ទឹកភ្លៀង។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោបាន បញ្ចេញថវិកា៦០ម៉ឺនដុល្លារដែលបានមកពីសម្បុរសជន នានាដើម្បីជួយជនរងគ្រោះដោយទឹកជំនន់នៅរាជធានី-ខេត្ត៦ ដោយក្នុងមួយរាជធានី-ខេត្តទទួល១០ម៉ឺនដុល្លារ។ ខេត្តទាំង៦នោះរួមមាន៖ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ និងរាជធានីភ្នំពេញជាដើម៕




