ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat បានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដោយបានឧបត្ថម្ភ ថវិកា ៥០ ០០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងការជួយដល់ជនរងគ្រោះ ជំនន់ទឹកភ្លៀង ដែលកំពុង វាយប្រហារ បណ្តារាជធានីខេត្តក្រុង នៃប្រទេសកម្ពុជា ។
បើតាមលោក ឧកញ៉ា ទៀ វិចិត្រ បានអោយដឹងថា “គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការងារ មនុស្សធម៌ ក្នុងការចូលរួម ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា ដែលសម្តេច បានអំពាវនាវ ដល់បងប្អូនរួមជាតិ ចូលរួមធ្វើការងារមនុស្សធម៌ ទាំងអស់គ្នា ក្នុងគោលបំណង ជួយសង្គមជាតិ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក) ខ្ញុំសូមចូលរួមឧបត្ថម្ភថវិកា សម្រាប់ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង នៅកម្ពុជា តាមរយៈ រាជរដ្ឋាភិបាល ចំនួន 50,000$ (ប្រាំមុឺនដុល្លា)”។
លោកឧកញ៉ា បានបន្តថា “ថវិកាទាំងអស់នេះ ខ្ញុំបានប្រគល់ជូនតាមរយៈឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា”៕