ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់នៃ ក្រសួងពាណិជ្ជកម្មចិន ផ្ដល់បទសម្ភាសន៍ជាមួយ ក្រុមសារព័ត៌មាន ស្តីអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីចិន-កម្ពុជា

មន្រ្តីអគ្គនាយកដ្ឋានកិច្ចការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មចិនបានទទួលកិច្ចសម្ភាសន៍ ជាមួយក្រុមសារព័ត៌មាន ស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខា រវាងប្រទេសចិននិងកម្ពុជា

នាថ្ងៃទី១២ ខែតុលា លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានតំណាងឲ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរដោយឡែក ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា តាមរយៈ Video Conference ដែលបានរៀបចំឡើង ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ដែលកំពុងតែបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាសាក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារខាងលើ។

សំណួរ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ត្រូវបានចុះហត្ថលេខានាថ្ងៃទី១២ ខែតុលាកន្លងមកនេះ តើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ មានអត្ថន័យសំខាន់យ៉ាងដូចម្តេចខ្លះ?

ចម្លើយ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងកម្ពុជា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី១៨ ដែលចិនបានចុះហត្ថលេខាចំពោះក្រៅប្រទេស។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការអនុវត្តវិធានការណ៍ថ្មីបំផុតដើម្បី ជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរី និងជំរុញការកសាងសេដ្ឋកិច្ច ពិភពលោកបែបបើកចំហ ដែលត្រូវបានលើកឡើង ក្នុងសមាជមជ្ឈឹមបក្សកុម្មុយនិស្តចិនលើកទី១៩ គឺជាការកសាងអនុវត្តជាក់ស្តែងមួយ ក្នុងការអភិវឌ្ឍន៍រៀបចំថ្មីសម្រាប់តួខ្លួនចម្បង និងការជំរុញឲ្យគ្នាទៅវិញទៅមក លើវដ្តក្នុងនិងក្រៅប្រទេស ដោយយកវដ្តធំក្នុងប្រទេសជាគោល។

ក្រឡេកមើលទំនាក់ទំនង រវាងប្រទេសចិននិងកម្ពុជា ការចរចានិងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាគំនិតដ៏សំខាន់មួយដែលថ្នាក់ដឹកនាំ ប្រទេសទាំងពីរបានឯកភាពគ្នា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានកំណត់បង្ហាញពីការឈានចូល យុគសម័យថ្មីនៃទំនាក់ទំនងភាពជាដៃ គូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងទ្វេភាគី ជាការកសាងសហគមន៍ជោគវាសនារួម រវាងចិននិងកម្ពុជានិងកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ជាព្រឹត្តិការណ៍ថ្មីមួយក្នុងការអភិវឌ្ឍ ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី ជាការចាំបាច់សម្រាប់ជំរុញ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីនេះ ឲ្យឈានដល់កម្រិតថ្មីមួយទៀត បន្តលើកកម្ពស់សុខុមាលភាពរបស់ សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ។

បើក្រឡេកមើលកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចរចានិងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា បានបង្ហាញឲ្យឃើញថា ក្នុងស្ថានភាពនៃការផ្លាស់ប្តូរ ដ៏ស្មុគស្មាញនិងជ្រាលជ្រៅលើ បរិស្ថានអន្តរជាតិនាបច្ចុប្បន្ននេះ និងការកើនឡើងមិនឋិរតថេរនៃសេដ្ឋកិច្ចពិភពលោក ប្រទេសទាំងពីរមានឥរិយាបថ និងសេចក្តីប្រាថ្នាបានប្រកាន់ យកប្រធានបទនៃសម័យកាល គឺសន្តិភាពនិងការអភិវឌ្ឍ គាំទ្រពហុភាគីនិយមយ៉ាងមុតមាំ រួមគ្នាការពារសេរីភាវូបនីយកម្ម និងកិច្ចសម្រួលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ រួមគ្នាកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ។

បើក្រឡេកមើលការ ប្រឈមជាមួយជំងឺកូវីដ-១៩វិញ ការចរចានិងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ជាការប្រឈមជាមួយផលប៉ះពាល់នៃជំងឺវីរុស ជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខ ខិតខំបង្កើតឱកាសថ្មីៗក្នុងវិបត្តិបញ្ហា បើកទំព័រថ្មីកាន់តែរស់រវើក ក្នុងស្ថានភាពនៃការផ្លាស់ប្តូរមួយនេះ នេះមិនត្រឹមតែផ្តល់ជាកម្លាំង ជំនួយលើការអភិវឌ្ឍសេដ្ឋកិច្ចក្នុង សម័យកាលក្រោយជំងឺកូវីដ-១៩ ជូនប្រទេសទាំងពីរនោះទេ ក៏នឹងរួមចំណែផ្តល់ជាសង្វាក់លើ វិស័យផលិតកម្មក្នុងតំបន់ស្ថេរភាព និងជំរុញសេដ្ឋកិច្ចតំបន់ងើបឡើងវិញផងដែរ។

សំណួរ៖ សូមបង្ហាញពីដំណាក់កាលនៃកិច្ចចរចា និងខ្លឹមសារសំខាន់ៗនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា។

ចម្លើយ៖ ដើម្បីអនុវត្តគំនិតឯកភាពគ្នា របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អំពីការចរចានិងចុះហត្ថលេខាកិច្ចលើ ព្រមព្រៀងពាណិជ្ជកម្មសេរី ភាគីចិននិងកម្ពុជា បានចាប់ផ្តើមកិច្ចចរចានាខែមករា ឆ្នាំ២០២០។ ក្រុមចរចានៃភាគីចិនបានដឹកនាំ ដោយក្រសួងពាណិជ្ជកម្មចិន ដែលក្នុងនោះរួមបញ្ចូលទាំងក្រសួងការបរទេស គណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ ក្រសួងឧស្សាហកម្មនិងព័ត៌មាន ក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងជនបទ អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានគ្រប់គ្រងពិនិត្យទីផ្សារ ។ កិច្ចចរចានេះបានរៀបចំអស់ចំនួនតែ ៧ខែប៉ុណ្ណោះ កិច្ចចរចាជាផ្លូវការមានចំនួន៣ជុំ និងការពិភាក្សានៃមន្រ្តីតំណាងប្រធាន ក្នុងកិច្ចចរចាមានចំនួនច្រើនលើកផងដែរ។ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានរៀបចំកិច្ចប្រជុំជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈ Video Conference និងបានប្រកាសបញ្ចប់ កិច្ចចរចារួមគ្នាជាស្ថាពរ ។ ក្រោយមក ភាគីទាំងពីរបានបញ្ចប់ កិច្ចការផ្ទៀងផ្ទាត់ឯកសារព្រមព្រៀងគ្នា និងបានឯកភាពកំណត់ឯកសារ ចុងក្រោយបង្អស់ផងដែរ។ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានតំណាងរដ្ឋាភិបាលប្រទេសទាំងពីរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ ។

កិច្ចព្រមព្រៀងនេះរួមមានបុព្វកថាចំនួន ១៦ជំពូក និងឧបសម្ព័ន្ធចំនួន៥។ ក្នុងផ្នែកពាណិជ្ជកម្មទំនិញនិងវិស័យពាក់ព័ន្ធ បានរួមបញ្ចូលជំពូកទាំង៥ ស្តីពីពាណិជ្ជកម្មទំនិញ ច្បាប់នៃតំបន់ផលិតប្រភពដើម នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម របាំងពាណិជ្ជកម្មផ្នែកបច្ចេកទេស អនាម័យនិងគីមីសាស្ត្រ និងព្រមទាំងឧបសម្ព័ន្ធចំនួន៣ ដែលមានដូចជា តារាងការកាត់បន្ថយពន្ធ ច្បាប់កំណត់ពិសេសលើផលិតផល និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ។ នៅក្នុងវិស័យពាក់ព័ន្ធនឹងការវិនិយោគលើសេវាកម្ម បានរួមបញ្ចូលទាំងជំពូកចំនួន៣ ដែលស្តីពីពាណិជ្ជកម្មលើវិស័យសេវាកម្ម កិច្ចសហប្រតិបត្តិការវិនិយោគ និងតម្លាភាព និងព្រមទាំងតារាងអនុគ្រោះឯកភាពគ្នា លើពាណិជ្ជកម្មសេវាកម្ម ដែលជាឧបសម្ព័ន្ធចំនួនមួយ ។ នៅក្នុងវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ បានរួមបញ្ចូលទាំងកិច្ចសហ ប្រតិបត្តិការគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មយយនិងផ្លូវមួយ” ពាណិជ្ជកម្មអេឡិចត្រូនិច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសដែលសរុបចំនួន៣ជំពូក ។ លើសពីនេះទៀត កិច្ចព្រមព្រៀងនេះក៏មានជំពូកចំនួន ៥ផងដែរ រួមមានមាត្រានិងនិយមន័យដំបូង មាត្រានៃការគ្រប់គ្រងនិងយន្តការ ការដោះស្រាយវិវាទ ការលើកលែង និងមាត្រាសម្រេចចុងបញ្ចប់ និងព្រមទាំងឧបសម្ព័ន្ធមានដូចជា វិធាននីតិវិធីរបស់សាលាក្តី អាជ្ញាកណ្តាលជាដើម។

សំណួរ៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងកម្ពុជាមាន ចំណុចពិសេស ណាខ្លះ?

ចម្លើយ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរជា កិច្ចព្រមព្រៀងដែលដែលមានលក្ខណៈ បើកចំហកម្រិតខ្ពស់ គ្របដណ្តប់ធំទូលាយ និងសម្រេចបានអត្ថប្រយោជន៍ ទៅវិញទៅមកនិងឈ្នះ-ឈ្នះគ្នា ចំណុចពិសេសសំខាន់មានដូចខាងក្រោម៖

ទី១ បានបង្កើតចំណុច ដំបូង ជាច្រើន ។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកដំបូងដែលបានចុះហត្ថលេខា រវាងប្រទេសចិន និងប្រទេសដែលមាន ការអភិវឌ្ឍន៍តិចតួច(LDC) ។ វាមិនត្រឹមតែធ្វើឲ្យប្រសើរឡើង នូវការអនុវត្តពាណិជ្ជកម្ម សេរីរបស់ចិនប៉ុណ្ណោះទេ វាថែមទាំងបានបង្កើតគំរូ នៃកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសដែលមាន ទ្រងទ្រាយខុសៗគ្នាយ៉ាងខ្លាំង ។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកដំបូងដែលបានចុះហត្ថលេខា ដោយប្រទេសចិនបន្ទាប់ពីមាន ការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ។ បានបង្ហាញពីឆន្ទៈក្នុងការជំរុញ យុទ្ធសាស្រ្តតំបន់ពាណិជ្ជកម្មសេរី និងសកម្មកសាងប្រព័ន្ធថ្មី សម្រាប់សេដ្ឋកិច្ចទម្រង់បើកចំហកម្រិតខ្ពស់។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកដំបូងដែលបង្កើតបទបញ្ញត្តិ ដាច់ដោយឡែកដែលស្ថិតក្រោម កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មយយនិងផ្លូវមួយ”។ បានបង្ហាញពីកម្លាំងជីវិត ដ៏មហិមានៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មយយនិងផ្លូវមួយ” ដែលស្របនឹងទំនាក់ទំនងមិត្តភាព គ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា។

ទី២ គឺជាការបើកចំហមានកម្រិតខ្ពស់ ។ ការធ្វើសេរីភាវូបនីយកម្មលើ ពាណិជ្ជកម្មទំនិញនិងការចូលទីផ្សារ សេវាកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងកម្ពុជា បានឈានដល់កម្រិតខ្ពស់បំផុត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ ។ ទាក់ទងនឹងទំនិញ គម្រោងពន្ធដែលមិនជាប់ពន្ធ ក្នុងពាណិជ្ជកម្មទំនិញរបស់ភាគីកម្ពុជា ផ្តល់ដោយភាគីចិនមានចំនួនសមាមាត្រ ៩៧,៥៣% ហើយភាគីកម្ពុជាផ្តល់ជូនភាគីចិន នូវការអត់ជាប់ពន្ធមានចំនួន ៩០% នេះជាកម្រិតខ្ពស់បំផុត ដែលភាគីទាំងពីរបានចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរហូតមកដល់ពេលនេះ។ ផ្នែកសេវាកម្ម ភាគីទាំងពីរស្ថិតក្រោមការចូលរួម មូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មកលើកកម្ពស់កម្រិតការបើកចំហ នៃទីផ្សារថែមមួយកម្រិតទៀត ការប្តេជ្ញាចិត្តបើកចំហទីផ្សារ ដែលមានក្នុងកិច្ចព្រមព្រៀងនេះ បានបង្ហាញពីកម្រិតខ្ពស់បំផុតនៃ ដៃគូពាណិជ្ជកម្មសេរី ដែលផ្តល់ដោយបណ្ដាភាគី។

ទី៣ គឺវិស័យដែលគ្របដណ្តប់ មានលក្ខណៈធំទូលាយ សម្រេចបានផលប្រយោជន៍ ទៅវិញទៅមកនិងឈ្នះ-ឈ្នះគ្នា។ កិច្ចព្រមព្រៀងរួមមានជំពូក ដែលស្តីអំពីកិច្ចសហប្រតិបត្តិការ ក្រោមគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មយយនិងផ្លូវមួយ” កិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យានិងពាណិជ្ជកម្ម អេឡិចត្រូនិចជាដើម ការគ្របដណ្តប់លើវិស័យ សហប្រតិបត្តិការជាច្រើនរវាងទ្វេភាគី ដូចជា សេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ គមនាគមន៍និងកសិកម្មជាដើម ។ ទន្ទឹមនឹងនេះដែរ ដោយសារតែការបំពេញឲ្យគ្នា នៃរចនាសម្ព័ន្ធពាណិជ្ជកម្មរវាង ប្រទេសទាំងពីរមានលក្ខណៈខ្លាំងក្លា និងមានសក្តានុពលជាច្រើន ហើយការវិនិយោគរបស់សហគ្រាសចិន នៅកម្ពុជាមានចំនួនច្រើនទូលំទូលាយ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យភាគីទាំងពីរ ទទួលបានឱកាសពាណិជ្ជកម្ម និងការវិនិយោគពីទីផ្សារទៅវិញទៅមក។

ទី៤ គឺសម្រេចបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ភាគីទាំងពីរបានចាប់ផ្តើម កិច្ចចរចាកាលពីខែមករា ឆ្នាំ២០២០ បានពុះពាររាល់ការផលប៉ះពាល់នៃជំងឺវីរុស បានរៀបចំកិច្ចចរចាទល់មុខចំនួន១ជុំ កិច្ចចរចាតាមរយៈ Video Conference ចំនួន២ជុំ និងការពិភាក្សាចរចារថ្នាក់តំណាង ប្រធានច្រើនលើកផងដែរ ដែលអស់រយៈពេលតែ៧ ខែប៉ុណ្ណោះ។ មិនថាចំនួននៃការចរចា វិធីសាស្រ្តនៃការពិភាក្សាចរចា និងល្បឿនជំរុញក៏ដោយ បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវ ឆន្ទៈរឹងមាំរបស់ភាគីទាំងពីរដើម្បីឈានដល់ កិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព។

សំណួរ៖ តើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា បានកំណត់កុងសុងស៊ីសណាខ្លះ ក្នុងផ្នែកបន្ធូរបន្ថយពន្ធលើទំនិញ?

ចម្លើយ៖ ផ្នែកពាណិជ្ជកម្មទំនិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា សម្រេចបានការបន្ធូរបន្ថយពន្ធកម្រិតខ្ពស់ បានផ្តល់លក្ខខណ្ឌចូលទីផ្សារ កាន់តែល្អប្រសើរសម្រាប់ផលិតផល នៃប្រទេសទាំងពីរ ។ ផលិតផលដែលមិនជាប់ពន្ធ ដែលចូលប្រទេសចិនពីប្រទេសកម្ពុជា មានចំនួនឈានដល់​ ៩៧.៥៣% នៃចំនួនគម្រោងពន្ធសរុប ហើយក្នុងនោះមានចំនួន ៩៧,៤% នៃផលិតផលនឹងទទួលបាន ការមិនបង់ពន្ធភ្លាមៗបន្ទាប់ពី កិច្ចព្រមព្រៀងនេះចូលជាធរមាន ។ នេះរួមទាំងផលិតផលមួយចំនួន ដែលទទួលបានការកាត់បន្ថយពន្ធ ផលិតផលដែលបានចូលរួម ក្នុងការកាត់បន្ថយពន្ធមានចំនួន សមាមាត្រឈានដល់ ៩៧,៨% ។ ទាក់ទងនឹងផលិតផលជាក់លាក់ ភាគីចិនបានចាត់ផលិតផល ដែលកម្ពុជាយកចិត្តទុកដាក់ខ្លាំងបំផុត មកបញ្ចូលក្នុងការបន្ធូរបន្ថយពន្ធ ដែលក្នុងនោះមានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលស្បែកនិងកៅស៊ូ ផលិតផលមេកានិចនិងអគ្គិសនី និងផលិតផលកសិកម្មជាដើម។

ផលិតផលដែលចូលប្រទេសកម្ពុជា ពីចិនសម្រេចបានអត់ជាប់ពន្ធឈានដល់ ៩០% នៃគម្រោងពន្ធសរុប ហើយ ៨៧,៥% នៃផលិតផលនឹងសម្រេចបាន អត់ជាប់ពន្ធភ្លាមៗបន្ទាប់ពី កិច្ចព្រមព្រៀងនេះចូលជាធរមាន។ ជាមួយនឹងការបន្ថែមផលិតផល កាត់បន្ថយពន្ធមួយចំនួន សមាមាត្រនៃការចូលរួមរបស់ ភាគីកម្ពុជាក្នុងផលិតផលកាត់បន្ថយ ពន្ធបានឈានដល់ ៩០,៣% ។ ផលិតផលជាក់លាក់ ភាគីកម្ពុជាបានចាត់ផលិតផល ដែលភាគីចិនយកចិត្តទុកដាក់ខ្លាំង មកបញ្ចូលក្នុងការបន្ធូរបន្ថយពន្ធ ក្នុងនោះមានដូចជាវត្ថុធាតុដើម និងផលិតផលនៃវាយនភ័ណ្ឌកាត់ដេរ ផលិតផលមេកានិចនិងអគ្គិសនី ផលិតផលចម្រុះផ្សេងៗ ផលិតផលលោហៈ យានជំនិះធ្វើដំណើរដឹកជញ្ជូន និងផលិតផលផ្សេងទៀត ។

សំណួរ៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា មានខ្លឹមសារអ្វីខ្លះដែលទាក់ទង នឹងគោលការណ៍ច្បាប់ប្រភពដើមទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម?

ចម្លើយ៖ អំពីគោលការណ៍ ច្បាប់ប្រភពដើមទំនិញ ចិននិងកម្ពុជា បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងអាស៊ាន ក្នុងឆ្នាំ២០១៩ និងការតម្លើងគោលការណ៍ច្បាប់ ប្រភពដើមទំនិញក្នុងពិធីសារ ជាមូលដ្ឋានគ្រឹះ បានរួមបញ្ចូលជាមួយគោលការណ៍ ប្រភពដើមទំនិញក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាថ្មីៗនេះ មកកែលម្អបន្ថែមទៀត បានផ្តោតលើកិចសម្រួលនៃច្រកចេញចូល ។ មាត្រានៃការកែច្នៃខ្នាតតូច (Micro Machining) បានសង្កត់ធ្ងន់លើការកែច្នៃ ជាក់ស្តែងនៃភាគីទាំងពីរ ព្រមទទួលយកវិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញដែលមាន ហត្ថលេខាអេឡិចត្រូនិចនិងត្រា ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងបង្កើតប្រព័ន្ធ បណ្តាញអេឡិចត្រូនិចប្រភពដើមទំនិញ ដើម្បីបញ្ជូនទិន្នន័យអេឡិចត្រូនិច នៃប្រភពដើមទំនិញក្នុងពេលវេលាជាក់ស្តែង សម្រួលដល់សហគ្រាសទទួលបាន ផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

ទាក់ទងនឹងនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការគយ បង្ហាញច្បាប់និងបទប្បញ្ញត្តិ ដែលទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគី ថែមួយកម្រិតទៀត ប្រើប្រាស់វិធានការដូចជាគ្រប់គ្រងហានិភ័យ បច្ចេកវិទ្យាព័ត៌មានជាដើម ដើម្បីផ្តល់នូវសេវាកម្មយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់សហគ្រាស ។ ភាគីទាំងពីរនឹងអនុញ្ញាតិ ឲ្យទំនិញដាក់ពាក្យសុំធ្វើការវិនិច្ឆ័យជាមុន មុនពេលដែលឈានចូលក្នុងច្រកព្រំដែន អនុម័តវិធីសាស្រ្តស៊ើបអង្កេត តាមដានដើម្បីពង្រឹងការត្រួតពិនិត្យ ។ ភាគីកម្ពុជាក៏បង្កើតប្រព័ន្ធ អ្នកសម្របសម្រួលប្រតិបត្តិករ ដែលមានការទទួលស្គាល់។

សំណួរ៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជមានបទប្បញ្ញត្តិសំខាន់ៗ អ្វីខ្លះដែលពាក់ព័ន្ធទៅនឹង របាំងពាណិជ្ជកម្មលក្ខណៈបច្ចេកទេស វិធានការអនាម័យនិងអនាម័យរុក្ខជាតិ?

ចម្លើយ៖ បើនិយាយអំពីរបាំងពាណិជ្ជកម្ម ដែលមានលក្ខណៈបច្ចេកទេស ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះ ផ្តោតលើការជំរុញសម្របសម្រួល ស្តង់ដាររវាងប្រទេសទាំងពីរ កំណត់ពីអត្ថន័យនៃស្តង់ដារអន្តរជាតិ លើកឡើងពីការពង្រឹងតម្លាភាព និងតម្រូវការនៃការផ្លាស់ប្តូរព័ត៌មាន សម្រាប់ការកែសម្រួល បទប្បញ្ញត្តិបច្ចេកទេស ស្របពេលជាមួយគ្នានោះ នឹងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទទួលស្គាល់នៃ ទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ សម្រួលដល់ភាគីទាំងពីរ ក្នុងការផ្លាស់ប្តូរខ្លឹមសារ វាយតម្លៃសមស្រប ចែករំលែកតម្រូវការអនុញ្ញាតចូលទីផ្សារ លើកទឹកចិត្តការពិភាក្សា និងទទួលយកលទ្ធផលនៃ ការវាយតម្លៃភាពសមស្រប កាត់បន្ថយសកម្មភាព វាយតម្លៃភាពសមស្របដដែលៗ ដើម្បីផ្តល់ភាពងាយស្រួល ផ្នែកពាណិជ្ជកម្មដល់ សហគ្រាសនៃប្រទេសទាំងពីរ។

ចំពោះផ្នែកអនាម័យ និងអនាម័យរុក្ខជាតិ ចិននិងកម្ពុជាប្តេជ្ញាចូលរួម ជាកម្លាំងសម្របសម្រួលពាណិជ្ជកម្ម ទ្វេភាគីលើផលិតផលកសិកម្ម និងគ្រឿងបរិភោគ កំណត់ជាថ្មីនូវសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងសមភាពនិងលក្ខណៈក្នុងតំបន់ ។ កិច្ចព្រមព្រៀងនេះក៏បានដាក់ចេញ នូវសំណើរខ្ពស់ជាងមុនសម្រាប់ តម្លាភាពនៃច្បាប់ពាក់ព័ន្ធ និងបទប្បញ្ញត្តិនៃប្រទេសទាំងពីរ និងកំណត់តម្លាភាពនៃ ការអនុវត្តច្បាប់នៅច្រកព្រំដែន តាមរយៈបទប្បញ្ញត្តិស្តី ពីវិធានការច្រកព្រំដែន។

សំណួរ៖ តើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ទទួលបានផលិតផលអ្វីខ្លះ ក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម?

ចម្លើយ៖ ចំពោះបទបញ្ញត្តច្បាប់ ពាណិជ្ជកម្មសេវាកម្ម ចិននិងកម្ពុជាសម្រេចបទបញ្ញត្តយ៉ាងរលូន ដោយគោរពតាមកិច្ចព្រមព្រៀង ទូទៅរបស់អង្គការពាណិជ្ជកម្មពិភពលោក លើសេវាកម្មពាណិជ្ជកម្ម (GATS) និងច្បាប់ទូទៅនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងជំពូកនេះត្រូវប្តេជ្ញាសន្យា លើកាតព្វកិច្ចសំខាន់ៗ ដូចជាការអនុញ្ញាតចូលទៅកាន់ទីផ្សារ និងការផ្តល់អត្ថប្រយោជន៍ ពិសេសដល់ប្រជាជាតិ ហើយកំណត់លម្អិតលើតម្លាភាព និងច្បាប់ក្នុងស្រុកជាដើម ។ ទន្ទឹមនឹងនេះក៏រួមបញ្ចូលនូវ ឧបសម្ព័ន្ធស្តីពីចលនាបំលាស់ទី របស់ធម្មជាតិនិងមនុស្ស សេវាដឹកជញ្ជូនតាមផ្លូវអាកាស សេវាកម្មហិរញ្ញវត្ថុនិងទូរគមនាគមន៍ ដែលក្រោមគម្រោងGATS ជារួមក្រឡេកលើគ្រប់វិស័យទាំងអស់ បានគ្របដណ្ដប់ច្បាប់ពាក់ព័ន្ធ សេវាកម្មនិងពាណិជ្ជកម្មអន្តរជាតិ បង្កើតបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ តម្លាភាពនិងភាពរួសរាយរាក់ទាក់ ជូនដល់អ្នកប្រកបអាជីវកម្មលើវិស័យ សេវាកម្មពាណិជ្ជកម្មនៃទ្វេភាគី នឹងជួយសម្រួល និងលើកកម្ពស់បន្ថែមទៀត នូវពាណិជ្ជកម្មសេវាកម្មនិង ការផ្លាស់ប្តូរការវិនិយោគរវាងភាគីទាំងពីរ។

ផ្នែកបើកចំហទីផ្សារសេវាកម្ម និងពាណិជ្ជកម្ម ភាគីទាំងពីរបានរាយបញ្ជីច្បាស់លាស់ ការប្តេជ្ញាចិត្តបើកចំហទីផ្សារសម្រាប់ សេវាកម្មគ្រប់ផ្នែកនៅលើបញ្ជី តារាងកាត់បន្ថយពន្ធ ប្តេជ្ញាចិត្តលើសេវាកម្មនិង ពាណិជ្ជកម្មលម្អិតដោយ តាមរយៈវិធីសាស្ត្របញ្ជីវិជ្ជមាន សម្រេចបាននូវកម្រិតខ្ពស់ នៃការបើកចំហទីផ្សារទ្វេទិសដៅ ។ ភាគីទាំងពីរជាសមាជិកនៃ កិច្ចព្រមព្រៀងទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងតំបន់ពាណិជ្ជកម្មសេរី រវាងចិននិងអាស៊ានដូចគ្នា ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ភាគីទាំងពីរបានលើកកម្ពស់កាន់ តែប្រសើរឡើងថែមទៀត នូវកម្រិតនៃការបើកចំហទីផ្សារ ដោយផ្អែកលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលមានស្រាប់ ។ ភាគីកម្ពុជាបានសន្យា បើកចំហទីផ្សារកម្រិតខ្ពស់បំផុតរបស់ខ្លួន ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍក្នុងមន្ទីរពិសោធន៍ ការដឹកជញ្ជូនទំនិញតាមកុងតឺន័រជាដើម ភាគីចិនផ្តល់ជូនអត្ថប្រយោជន៍ ដល់ភាគីកម្ពុជាចូលទៅកាន់ទីផ្សារ កម្រិតខ្ពស់ដោយក្នុងវិស័យហិរញ្ញវត្ថុ និងដឹកជញ្ជូនជាដើម ។ ទន្ទឹមនឹងនេះ បើប្រៀបធៀបនឹងការសន្យា របស់អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសចិនបានបើកទីផ្សារថ្មី នៅក្នុង២២ស្ថាប័ននិងវិស័យ ដែលក្នុងនោះរួមមាន សេវាកម្មសង្គម សេវាមន្ទីរពេទ្យ កីឡានិងការកម្សាន្ត និងព្រមទាំងការរចនាជំនាញ ធ្វើការកែលម្អលើ ៣៧ស្ថាប័នសេវាកម្មនិងវិស័យ ដែលរួមមានហិរញ្ញវត្ថុ បរិស្ថាន កុំព្យូទ័រ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការដឹកជញ្ជូនតាមសមុទ្រនិងទេសចរណ៍ ។ ការសន្យបើកចំហទីផ្សាររបស់ភាគីទាំងពីរ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា បានឆ្លុះបញ្ចាំងពីកម្រិតខ្ពស់បំផុត នៃដៃគូពាណិជ្ជកម្មសេរី។

សំណួរ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា បានរៀបចំអ្វីខ្លះសម្រាប់ វិស័យវិនិយោគទុន?

ចម្លើយ៖ ចិននិងកម្ពុជា បានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការផ្នែក ការវិនិយោគស៊ីជម្រៅបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃ កិច្ចព្រមព្រៀងវិនិយោគចិន និងអាស៊ាន និងកិច្ចព្រមព្រៀងជំរុញ និងការពារការវិនិយោគ នៃទ្វេភាគីចិននិងកម្ពុជា។ ទី១ គឺផ្តោតលើការពង្រឹង កិច្ចសហប្រតិបត្តិការវិនិយោគ។ ភាគីទាំងពីរយល់ព្រមទទួលយក វិធានការណ៍ជាក់ស្តែងដើម្បីជំរុញ ការអភិវឌ្ឍន៍នៃការវិនិយោគទ្វេភាគី ដែលរួមមានការពង្រឹង និងវិនិយោគច្បាប់ជាប់ពាក់ព័ន្ធ ចែករំលែកព័ត៌មាន ពង្រឹងកិច្ចទំនាក់ទំនងនៃស្ថាប័នវិនិយោគ ការកសាងបរិយាកាសគោល នយោបាយវិនិយោគប្រកប ដោយមិត្តភាពជាដើម។ ទន្ទឹមនឹងនេះផងដែរ ក៏បានសង្កត់ធ្ងន់លើភាពងាយស្រួល នៃការវិនិយោគទ្វេទិសដៅ ពង្រឹងការរៀបចំវិនិយោគ តាមច្រកចេញចូលតែមួយ ផ្តល់ការពិគ្រោះយោបល់ និងជំនួយដល់មជ្ឈដា្ឋន្មឧស្សាហកម្ម និងពាណិជ្ជកម្មដែលក្នុងនោះរួមបញ្ចូល ទាំងការសម្រួលអាជ្ញាប័ណ្ណអាជីវកម្ម និងពាក្យសុំការអនុញ្ញាតិជាដើម។ ទីពីរ គឺផ្តួចផ្តើមការវិនិយោគពបៃតង។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការវិនិយោគ គួរតែយកចិត្តទុកដាក់បន្ថែមទៀត ចំពោះតួនាទីនៃកំណើនបៃតង លើកពីសំណើររបស់វិនិយោគិនគួរតែ គោរពច្បាប់បទប្បញ្ញត្តិដែលពាក់ព័ន្ធ ធ្វើការវាយតម្លៃផលប៉ះពាល់ បរិស្ថាននិងសង្គមចាំបាច់ មុនពេលការវិនិយោគកើតឡើង ខិតខំដើម្បីសម្រេច បាននូវកំណើនប្រកបដោយ ចីរភាពនិងបរិយាប័ន្ន។ ប្រទេសម្ចាស់ផ្ទះមិនអាចយកការ បន្ធូរបន្ថយវិធានបរិស្ថានចាត់ទុក ជាការលើកទឹកចិត្តវិនិយោគទេ។ ទីបី គឺនឹងសម្របសម្រួលដល់សហគ្រាសចិន ដែលចេញទៅក្រៅប្រទេស បង្កើតជាសសរចម្បងនៃ កិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី។ កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះការ វិនិយោគពីប្រទេសចិន រីករាយពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនក្នុងការលើកទឹកចិត្ត ក្រុមហ៊ុនចិនដើរចេញទៅក្រៅប្រទេស។ ភាគីទាំងពីរយល់ព្រមខិតខំកំណត់ និងចែករំលែកព័ត៌មានវិនិយោគ និងការអនុវត្តសកម្មភាពជំរុញ ដើម្បីលើកទឹកចិត្តដល់ កិច្ចសហប្រតិបត្តិការវិនិយោគ។

សំណួរ៖ លោកទើបតែលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងគេ ដែលបង្កើតជំពូកដាច់ដោយឡែក ដោយផ្អែកលើកិច្ចសហប្រតិបត្តិការ គំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយនិងផ្លូវមួយ”។ តើលោកអាចបង្ហាញពី ខ្លឹមសារនៃវិស័យកិច្ចសហប្រតិបត្តិការ របស់កិច្ចព្រមព្រៀងនេះបានទេ?

ចម្លើយ៖ ដូចដែលខ្ញុំទើបតែបានបង្ហាញជូន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដំបូងបង្អស់របស់ចិនស្តីពី ភាពដាច់ដោយឡែកនៃ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” បានឆ្លុះបញ្ចាំងពីឆន្ទៈ និងជំនឿទុកចិត្តរបស់ប្រទេសទាំងពីរ ក្នុងការរួមគ្នាបង្កើតគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។ ភាគីទាំងពីរបានកំណត់ជាថ្មី អំពីការអនុវត្តស៊ីជម្រៅនៃគម្រោងផែនការ កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” រវាងប្រទេសទាំងពីរ ក៏បានសង្កត់ធ្ងន់លើការពង្រឹងដោយសព្វ គ្រប់នូវការប្រាស្រ័យទាក់ទង ផ្នែកគោលនយោបាយ ការតភ្ជាប់គ្នាផ្នែកសំណង់ ពាណិជ្ជកម្មដែលមានភាពរលូន មូលធនរួមបញ្ចូលគ្នា និងការផ្សារភ្ជាប់ចិត្តរវាងប្រជាជនទាំងពីរប្រទេស ឯកភាពរៀបចំកិច្ចសហប្រតិបត្តិលើ វិស័យសំខាន់ៗដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ច្រករបៀងសេដ្ឋកិច្ច ជាដើម លើកទឹកចិត្តសហគ្រាសនៃ ប្រទេសទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការ ក្នុងពាណិជ្ជកម្ម វិនិយោគ សមត្ថភាពផលិតកម្មនិងការការពារបរិស្ថាន លើកកម្ពស់ប្រសិទ្ធភាពអតិបរមា នៃកិច្ចព្រមព្រៀង។

ជាមួយគ្នានេះផងដែរ កិច្ចព្រមព្រៀងនេះក៏មានជំពូក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសផងដែរ ភាគីទាំងពីរបានឯកភាព អនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសក្រោមក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កំណត់វិស័យអាទិភាពចំនួន៩ រួមមានការជំរុញពាណិជ្ជកម្ម ពាណិជ្ជកម្មសេវាកម្ម ជំរុញទេសចរណ៍ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ការដឹកជញ្ជូនភ័ស្តុភារ កសិកម្ម វិធានការមិនជាប់ពន្ធ បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ពាណិជ្ជកម្មអេឡិចត្រូនិចជាដើម ។ ភាគីទាំងពីរនឹងរៀបចំផែនការតាម គណៈកម្មាធិការរួមនៃតំបន់ពាណិជ្ជកម្មសេរី ប្រើប្រាស់ធនធានដែលមាន ដើម្បីបង្កើតការកសាងសមត្ថភាព ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុជាដើម។

លើសពីនេះ ជំពូកពាណិជ្ជកម្មអេឡិចត្រូនិច នៃកិច្ចព្រមព្រៀងក៏មានកម្រិតខ្ពស់ផងដែរ ។ ភាគីទាំងពីរបានអនុលោមតាមការអនុវត្ត ដែលឯកភាពគ្នាចុងក្រោយនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា បានបញ្ចូលវិញ្ញាបនប័ត្រអេឡិចត្រូនិក ហត្ថលេខាអេឡិចត្រូនិច និងវិញ្ញាបនប័ត្រឌីជីថល និងព្រមទាំងការការពារព័ត៌មានផ្ទាល់ខ្លួន តាមប្រព័ន្ធអ៊ិនធើណែតជាដើម ទាក់ទងនឹងការជំរុញអនុវត្តបច្ចេកវិទ្យាឌីជីថល លើកទឹកចិត្តការអភិវឌ្ឍទ្រង់ទ្រាយអាជីវកម្ម លើកកម្ពស់កម្រិតកិច្ចសម្រួលពាណិជ្ជកម្ម ពង្រឹងការការពារសិទ្ធិអត្ថប្រយោជន៍ របស់អ្នកប្រើប្រាស់ បង្កើតបរិយាកាសទីផ្សារ ដោយយុត្តិធម៌និងឯករាជ្យជាដើម ដើម្បីផ្តល់ជាការធានាបទបញ្ញត្ត កំណត់ទិសដៅអភិវឌ្ឍន៍លើវិស័យ កិច្ចការពាណិជ្ជកម្មអេឡិចត្រូនិកនៃទ្វេភាគី បង្កើនឱកាសការអភិវឌ្ឍន៍សម័យ ទិន្នន័យដោយក្តោបក្តាប់រួមគ្នា រវាងភាគីទាំងពីរដើម្បីទទួលបាន ភាពល្អប្រសើរដែលជាសេចក្តីប្រាថ្នា កំណត់សកម្មភាពរួមគ្នាដែល មានការចែករំលែកព័ត៌មាន ការសម្របសម្រួលរួមគ្នាលើវិធានការ លើកកម្ពស់បែបបទនិងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ គ្នាទៅវិញទៅមកនាពេលខាងមុខន។

សំណួរ៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងកម្ពុជា ត្រូវបានរំពឹងថានឹងចូលជាធរមាន នៅពេលណា?

ចម្លើយ៖ បន្ទាប់ពីកិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខា ប្រទេសចិននិងប្រទេសកម្ពុជា នឹងអនុវត្តនីតិវិធីអនុម័តច្បាប់ ក្នុងប្រទេសរៀងៗខ្លួន ដើម្បីជំរុញការអនុវត្ត កិច្ចព្រមព្រៀងមុនពេលកំណត់ ។ ដោយមើលឃើញពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀង យើងនឹងផ្សព្វផ្សាយអត្ថបទនៅលើ បណ្តាញសេវាកម្មតំបន់ពាណិជ្ជកម្មសេរីចិន (http://fta.mofcom.gov.cn) សម្រាប់ការសាកសួរស្វែងយល់ បន្ថែមនិងការទុកជាឯកសារ គំរូសម្រាប់ការសិក្សា ៕

To Top