ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំបញ្ជាផ្ទាល់កងកម្លាំង ចុះជួយអន្តរាគមន៍សង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀងនៅវត្តព្រះធាតុ

ភ្នំពេញ៖ ក្រោមបទបញ្ជាផ្ទាល់ របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ និងនៅថ្ងៃទី១៥ ខែ តុលានេះ បានដឹកនាំបញ្ជាកងកម្លាំង ចុះជួយអន្តរាគមន៍សង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅវត្តព្រះធាតុ ផ្លូវជាតិលេខ២។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំកម្លាំងចំនួន ១២០រូប រួមនិងអូរប័រ១០គ្រឿង ចុះជួយអន្តរាគមនប្រជាពលរដ្ឋ ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀង ស្ថិតក្នងសង្កាត់រលួស ខណ្ឌដង្កោ ។

ចំណែកកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ រថយន្តចំនួន ៧០គ្រឿង រួមនិងកម្លាំងនាយទាហាន ពលទាហាន ចំនួន២០០នាក់ ក្រោមបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានត្រៀម ២៤ម៉ោង/២៤ម៉ោង រង់ចាំជួយប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងតាមបណ្តាខេត្ត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top