ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថាទឹកស្ទឹងព្រែកត្នោត ផ្នែកខាងលើ ស្រកចុះបណ្ដើរៗ ហើយ

ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០នេះ តាមការពិនិត្យជាក់ស្ដែង គឺដងស្ទឹងព្រែកត្នោតផ្នែកខាងលើ បានចាប់ផ្ដើមស្រកជាបណ្ដើរៗ ហើយ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្តកំពង់ស្ពឺ បានសរសរនៅលើ បណ្ដាញសង្គមហ្វេសប៊ុកថា «សូមគោរពជម្រាបជូន ពុកម៉ែ មាមីង បងប្អូន មេត្តាជ្រាបថា គិតត្រឹមល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០នេះ តាមការពិនិត្យជាក់ស្ដែង គឺដងស្ទឹងព្រែកត្នោត ផ្នែកខាងលើ បានចាប់ផ្ដើមស្រកជាបណ្ដើរៗ ហើយ។ រំពឹងថាក្នុងរង្វង់ពីរបី ថ្ងៃទៀត បើសិនជាគ្មានភ្លៀងធ្លាក់ នៅផ្នែកខាងលើទេនោះ ទឹកស្ទឹងនឹងវិលមករក ស្ថានភាពធម្មតាវិញ ជាមិនខាន»៕

To Top