ព័ត៌មានជាតិ

​ទំនប់​វារីអគ្គិសនី​កំចាយ ខេត្តកំពត គ្រោង​នឹង​បើកទ្វារ​រំដោះ​ទឹក បើ​ភ្លៀង​ធ្លាក់​នៅតែ​បន្ត​ធ្លាក់​

ភ្នំពេញ៖ ​គណៈកម្មាធិការ​គ្រប់គ្រង​ គ្រោះមហន្តរាយ​ខេត្តកំពត​ បាន​ជូនដំណឹង​ដល់​​ប្រជាពលរដ្ឋ​ ដែល​មាន​ភូមិ​សា​ស្រ្ត​រស់នៅ ​អម​សងខាង​ដង​ព្រែក​កំពង់បាយថា​ ស្ថានភាព​ទឹក​ក្នុង​អាង​ទំនប់​វារីអគ្គិសនី​កំចាយ​ នៅថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២០ នាវេលា​ម៉ោង ៧​ព្រឹក​ មាន​កម្ពស់ ១៤៨.៨៩ម​ និងទឹកហូរ​ចូល​អាង​មាន​ចំនួន ៧៣៦.៥០ម ក្នុងមួយវិនាទី​។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ តុលានេះបានឲ្យដឹងថា ក្រុមការងារ​បច្ចេកទេស​របស់​ ក្រុមហ៊ុន​វារីអគ្គិសនី​កំចាយ​ គ្រោង​នឹង​បើកទ្វារ​រំដោះ​ទឹក ​តាម​លក្ខណៈ​បច្ចេកទេស​ដោយ​សន្សឹមៗ ចេញពី​ទំនប់​នា​ពេល​ឆាប់ៗ​នេះ ​ក្នុងករណី​ដែល​មាន​ភ្លៀង​ធ្លាក់​នៅតែ​បន្ត​ធ្លាក់​។

ការ​បើកទ្វារ​ទឹក​នេះ​ អាច​នឹង​ប​ណ្តា​ល​ឱ្យ​ជន់​លិច​នៅ​ភូមិសាស្ត្រ ​នៅអម​សងខាង​ដង​ព្រែក​។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ​ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ផ្សេងៗ​ជាយថាហេតុ​ ៕

To Top