បន្ទាយមានជ័យ៖ អមដំណើរ លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ហ៊ុន ម៉ានី និងអភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ចុះមើលស្ថានភាពទឹក តាមដងផ្លូវក្រវាត់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ប៉ោ វណ្ណាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បាននាំយកអំណោយសម្ភារ:បរិក្ខារ ថ្នាំសង្កូវ និងស្បៀង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ។រួមមាន៖
⁃ ទឹកសុទ្ធ ៨០០យួរ
⁃ ថ្នាំប៉ារ៉ាសេតាម៉ុល ១០កេស
⁃ ថ្នាំមុលទីវីតាមីន ១០កេស
⁃ មី ៣០០កេស
⁃ ត្រីខ ៣០០យួរ
លោក អ៊ុ រាត្រី បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានអញ្ជើញ នាំទទួលអំណោយជាអង្ករ សម្ភារៈ មកឧបត្ថម្ភដល់ខេត្ត ដើម្បីជួយដល់ប្រជាពល រដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងឱកាសដែលលោកប្រធាន ព្រមទាំងក្រុមការងារ ក៏បានអញ្ជើញ ពិនិត្យមើលស្ថានភាពទឹកជំនន់ និងជួបពិភាក្សាស្វែងយល់ ពីស្ថានភាពទឹកជំនន់ វិធានការដោះស្រាយឆ្លើយតប របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការជួយប្រជាពលរដ្ឋ ៕
ដោយ៖ ប៊ុន វាសនា