ព័ត៌មានជាតិ

លោក កៅ ថាច ស្នើម្ចាស់រោងម៉ាស៊ីន បន្តជួយទិញស្រូវ ពីប្រជាកសិករឱ្យអស់ពីលទ្ធភាព ទោះបីស្រូវសើម បណ្តាលមកពីជំនន់ទឹកភ្លៀង

កំពង់ចាម៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ ជនបទនិងកសិកម្ម បានធ្វើការស្នើសុំ និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនជួយបន្ត និងប្រមូលទិញស្រូវ ពីបងប្អូនប្រជាកសិករអោយអស់ពីលទ្ធភាពទោះបីស្រូវមានគុណភាពល្អ ឬមិនសូវល្អ និងស្រូវសើមដែលបណ្តាលមកពី ជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមក។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិនកែច្នៃ របស់រោងម៉ាស៊ីនកិនស្រូវ សេកមាស នៅភុមិស្គុន ឃុំសុទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោក កៅ ថាច បានជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានត្រៀមថវិការួចជាស្រេច ដើម្បីត្រៀមទំលាក់ជាឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ទុកសម្រាប់ទិញស្រូវពីបងប្អូនប្រជាកសិករក្នុងរដូវប្រមូលផល ស្រូវក្នុងពេលខាងមុខនេះ៕

To Top