ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី១៩ តុលា មានអ្នកស្លាប់ដោយជំនន់ទឹកភ្លៀង ២៥នាក់ និងជម្លៀសប្រជាជន ជាង៣ម៉ឺននាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានប្រជាជនប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប្រមាណជា ៧៨,០៥៦ គ្រួសារ ស្មើប្រមាណជា ៣១២,២២៤នាក់ ,ជម្លៀសប្រជាជន ប្រមាណជា ៩,៣៤៩គ្រួសារ ស្មើប្រមាណជា៣៧,៣៩៦នាក់ ហើយមានប្រជាជនស្លាប់ ចំនួន២៥នាក់ ផងដែរ។

យោងតាមលិខិតរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៩ តុលា នេះ បានបញ្ជាក់ថា មានរាជធានី-ខេត្ត ចំនួន១៩ បានប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន ៖ ខេត្តពោធិ៍សាត់ ,ប៉ៃលិន ,បន្ទាយមានជ័យ ,ភ្នំពេញ ,បាត់ដំបង ,ស្វាយរៀង ,ឧត្តមមានជ័យ ,សៀមរាប ,តាកែវ ,កំពង់ស្ពឺ ,មណ្ឌលគិរី ,ព្រះសីហនុ ,កោះកុង ,ព្រះវិហារ ,ស្ទឹងត្រែង ,កំពង់ចាម ,កណ្ដាល ,កំពង់ឆ្នាំង និងកំពង់ធំ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top