ព័ត៌មានជាតិ

ទូតកម្ពុជា ប្រចាំអេហ្ស៊ីប ជួយសម្រួលពលករខ្មែរ ២៧នាក់ នៅហ្ស៊កដានី ឲ្យវិលត្រលប់មកកម្ពុជាវិញ

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលករខ្មែរចំនួន ២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារ នៅក្នុងរោងចក្រវាយនភណ្ឌចំនួន ២ នៅប្រទេសហ្ស៊កដានី ឱ្យបានត្រលប់មកប្រទេសកម្ពុជាវិញ តាមរយៈជើងយន្តហោះរបស់ក្រុមហ៊ុមអាកាសចរណ៍ Qatar Airways លេខ QR401 ចាកចេញពីទីក្រុង Amman ប្រទេសហ្ស៊កដានី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកាតា និងកូរ៉េ ហើយបានមកដល់កម្ពុជាតាមជើងយន្តហោះ Korean Air លេខ KE ៦៨៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។

គួរកត់សម្គាល់ថា ស្ថានឯកអគ្គរាជទូត បានជួយសម្របសម្រួលជូនពលរដ្ឋខែ្មរ រស់នៅប្រទេសហ្ស៊កដានីបានចំនួន ៣លើក សរុបចំនួន ៨៤នាក់ ឱ្យបានវិលត្រលប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព៕

To Top