ភ្នំពេញ៖ កម្មវិធីស្វែងរក ពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់ធំពីបណ្ណាគារ ឈិន គ័ង ត្រូវបានចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី ១៨ ខែតុលា នេះហើយ។
ក្នុងរយៈពេលដែលម៉ាកសម្ភារៈការិយាល័យ ដ៏ល្បីល្បាញរបស់ចិន M&G បានចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា កន្លងមកនេះ ក្រុមហ៊ុនបានផ្ដោត ក្នុងការបង្កើតនិងផ្សព្វផ្សាយនូវម៉ាកសញ្ញា ឈិន គ័ង ដើម្បីផ្តល់ជូនអតិថិជនកម្ពុជានូវផលិតផលសម្ភារៈការិយាល័យដែលមានគុណភាពកាន់តែល្អ ដែលទន្ទឹមនឹងនេះក៏ជាផលិតផលប្រកបដោយ គុណភាពពីប្រទេសចិនផងដែរ។
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្មនេះ នឹងត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា ដោយអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ បង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាងសកម្ម។ នេះមិនត្រឹមតែជាការប្រកួតប្រជែងប្រជាប្រិយភាព និងទេពកោសល្យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសំខាន់ ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណីរបស់កម្ពុជា និងវប្បធម៌ម៉ាក ឈិន គ័ង ផងដែរ។ បណ្ណាគារ ឈិន គ័ង នឹងបន្តជួយដល់ការអភិវឌ្ឍផ្នែកទីផ្សារ និងវប្បធម៌នៅកម្ពុជា។
តារាល្បីក្នុងបណ្ដាញសង្គម + អ្នកជំនាញផ្នែកអក្សរសាស្ត្រ ជាការរួមផ្សំដ៏ប្លែកអស្ចារ្យ ដែលនាំមកនូវបទពិសោធន៍ថ្មីស្រឡាង
កម្មវិធីនេះមិនត្រឹមតែបានអញ្ជើញតារាល្បី ក្នុងបណ្ដាញសង្គមនៅកម្ពុជា មកធ្វើការផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអញ្ជើញ ក្រុមអ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរ ចូលរួមធ្វើជាគណៈកម្មការផងដែរ។ មានទាំងប្រជាប្រិយភាពនិងជំនាញវិជ្ជាជីវៈទន្ទឹមគ្នា ដើម្បីចូលរួម ក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍នេះដែលធានាថា ព្រឹត្តិការណ៍នេះ ត្រូវបានប្រព្រឹត្ត ទៅដោយបើកចំហ និងយុត្តិធម៌។
ការដាក់ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីនេះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២៨ ខែតុលា។ អ្នកអាចចូលរួមដោយការផ្ញើសារផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក (M&G Cambodia) ។ ការជ្រើសរើសថាយតម្លៃជាសាធារណៈនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែតុលា ដែលនឹងធ្វើការជ្រើសរើសរង្វាន់ទី១ ចំនួន 0១ រូប និងរង្វាន់ឆ្នើមចំនួន ១០ រូប។ អ្នកឈ្នះរង្វាន់ឆ្នើម នឹងទទួលបានឱកាសការងារនៅក្នុងបណ្ណាគារ ឈិន គ័ង ថែមទាំងមានឱកាសក្លាយជាទូតសុឆន្ទៈរបស់បណ្ណាគារ ឈិន គ័ង។ ពិធីប្រគល់រង្វាន់នៃកម្មវិធីនេះ នឹងត្រូវធ្វើឡើងនៅថ្ងទី ២៨ ខែតុលា នៅពហុកីឡជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។
លក្ខខណ្ឌតម្រូវ៖
១.មានចំណេះដឹងនិងយល់ដឹងគ្រប់គ្រាន់ អំពីបណ្ណាគារ ឈិន គ័ង។
២.ប្រើពាក្យមានភាពច្នៃប្រឌិត មិនមានកំណត់ចំនួនពាក្យទេ ត្រូវសមស្របនឹងរូបភាពរបស់បណ្ណាគារ ឈិន គ័ង។
3. ងាយយល់ ងាយស្រួលក្នុងការចងចាំ និងផ្សព្វផ្សាយ។
អំពីរង្វាន់៖
រង្វាន់ទី១៖ (ចំនួន ១ រូប)
រង្វាន់ជាសាច់ប្រាក់ ២០០០ ដុល្លារ + សម្ភារៈការិយាល័យដែលមានតម្លៃស្មើនឹង ១០០០ ដុល្លារ + ការបញ្ចុះតម្លៃចំនួន ៣០% អស់មួយជីវិតនៅតាមបណ្ណាគារ ឈិន គ័ង គ្រប់សាខាទាំងអស់។
រង្វាន់ឆ្នើម៖ (ចំនួន ១០ រូប)
រង្វាន់ជាសាច់ប្រាក់ ២០០ ដុល្លារសម្រាប់ម្នាក់ + សម្ភារៈការិយាល័យ ដែលមានតម្លៃស្មើនឹង១០០ ដុល្លារ។
ព័ត៌មានសង្ខេបអំពីក្រុមហ៊ុន៖
M&G ក្នុងនាមជាផលិតករនៃសម្ភារៈការិយាល័យធំជាងគេមួយ នៅលើពិភពលោក និងជាអ្នកផ្គត់ផ្គង់សម្ភារៈការិយាល័យរួមបញ្ចូលគ្នានូវគុណតម្លៃច្នៃប្រឌិតនិងគុណសម្បត្តិសេវាកម្ម តែងប្តេជ្ញាធ្វើឲ្យការរៀនសូត្រ និងការបំពេញការងារកាន់តែមានភាពរីករាយ និងមានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាល នៅទីក្រុងសៀងហៃ ប្រទេសចិននិងមានសួនឧស្សាហកម្មទំហំ ៥០០.០០០ ម៉ែត្រការ៉េ។ នៅឆ្នាំ ២០១៩ មន្ទីរពិសោធន៍ឈិន គ័ង ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយសេវាកម្មវាយតម្លៃថ្នាក់ជាតិរបស់ប្រទេសចិន សម្រាប់ការវាយតម្លៃអនុលោមភាព (CNAS) ដែលមានសមត្ថភាពត្រួតពិនិត្យ ស្របតាមកម្រិតពិភពលោក។
ផលិតផលរបស់ M&G ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ១១០។ បណ្ណាគារ ឈិន គ័ង លក់រាយមានជិត ៨ ម៉ឺនកន្លែង នៅទូទាំងប្រទេសចិន និងមានដៃគូនៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានបន្តរក្សាកំណើនយ៉ាងលឿនទ្វេដង ក្នុងរយៈពេលដប់ឆ្នាំកន្លងមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលផ្សេងៗរបស់បណ្ណាគារ ឈិន គ័ង អាចត្រូវបានគេមើលឃើញ នៅក្នុងសន្និសិទ APEC វេទិកា Boao Forum for Asia សន្និសិទនាយកប្រតិបត្តិសកល និងសន្និសីទជាន់ខ្ពស់ ថ្នាក់ជាតិដទៃទៀត ដែលបង្ហាញពីចក្ខុវិស័យរបស់ M&G ក្នុងការបង្កើត “ម៉ាកសម្ភារៈការិយាល័យលំដាប់ពិភពលោក”៕