ភ្នំពេញ៖លោកមេបញ្ជាការ អាវុធហត្ថខណ្ឌដង្កោ បានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយត្រី សៀ ប៊ុនថាត មេបញ្ជាការរងខណ្ឌ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី យក់ ពិសិដ្ឋ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយចេញពីបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខធនាគារ ABA ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,៧០០,០០០រៀល, អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕