ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានឧបត្ថម្ភភេសជ្ជៈចម្រុះដល់កងកម្លាំងកងពលតូចលេខ៧០ និងបណ្តាអង្គភាពសង្រ្គោះដែលកំពុងប្រចាំការដើម្បីចុះជួយប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់។
ការឧបត្ថម្ភភេសជ្ជៈសម្តេចទាំងទ្វេនេះ ក្នុងគោលបំណង ចូលរួមចំណែកការងារមនុស្សធម៍ លេីកទឹកចិត្ត និងទំនុកបំរុងដល់កងកម្លាំងសង្រ្គោះ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលតែងតែយកចិត្តទុកដាក់ចំពោះកងទ័ពរហូតមក។
សូមបញ្ជាក់ថា ក្នុងមួយអង្គភាពទទួលបានភេសជ្ជៈចំនួន ១០០កេះ រួមទាំងថវិការបស់សាលារាជធានីភ្នំពេញ ៕



