ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រកាស បេីកឱ្យ ធ្វេីចរាចរណ៍ឡេីងវិញ ចំពោះរថយន្តដឹកទំនិញ ធុនធំគ្រប់ប្រភេទ នៅលេីផ្លូវជាតិលេខ៤ និង លេខ៤១

ភ្នំពេញ៖ ដោយស្ថានភាពនៃជំនន់ទឹកភ្លៀង បានវិលទៅរកភាពប្រក្រតីវិញ រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យលោក លោកស្រី ដែលមានមធ្យោបាយ ដឹកជញ្ជូនធុនធំទាំងអស់ អាចប្រកបរបររកស៊ី ទទួលទានឡើងវិញ បាននៅលើផ្លូវជាតិទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ ជាធម្មតាចាប់ពីម៉ោង 00 ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះតទៅ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋបាលខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ដោយឡែកផ្លូវខេត្តលេខ១៤១ (ចាប់ពីផ្សារព្រៃផ្ដៅ ដល់ផ្លូវខេត្តលេខ១៣០) ដោយស្ថានភាពមានសភាពទ្រុឌទ្រោមខ្លាំង និងដើម្បីធានាដល់ការធ្វើចរាចរណ៍ប្រកបដោយ សុវត្ថិភាពរដ្ឋបាលខេត្ត សូមបន្តធ្វើការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន នូវរថយន្ដធុនធំគ្រប់ប្រភេទ រហូតដល់មានការជូនដំណឹងជាថ្មី៕

To Top