(ភ្នំពេញ)៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈួរ សុខា មេបញ្ជាការរងកងពលតូចលេខ៧០ និងលោកស្រី ហុី សូរ្យាភា ជាប្រធានមន្ទីរពេទ្យសូរិយា រួមជាមួយលោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ ជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងក្រុមការងារបានចូលរួមសហការបញ្ជូនក្រុមគ្រូពេទ្យជំនាញ ដើម្បីចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ រួមមាន៖ ជំងឺទូទៅ ជំងឺទូទៅផ្នែកកុមារ ជំងឺសើស្បែក និងព្យាបាលរបួស …។ល។
សូមជម្រាបថាការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
![](https://dap-news.com/wp-content/uploads/2020/10/3CD2E242-0E56-4E84-92E3-C7B866B3AC18-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/F0845D86-C13D-4C32-8E33-FF63512E3FF8-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/DC424B52-177F-4344-AB08-284D3CC05B98-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/46C8B02F-26DD-47E4-A99C-6F4F5D7BB9C4-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/2FD55E7A-2A0B-4249-98B4-32827EB32E4E-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/8F585872-6990-4E9D-B067-B497B56E146B-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)