ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ចុះចែកអំណោយ ដល់ពលរដ្ឋ រងគ្រោះដោយ ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន G.T.V.C បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅជូនលោតា លោកយាយ អ៊ុ ពូ មីង ជាគ្រួសារក្រីក្រ ដែលរងគ្រោះ​ ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ។

លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា “គាត់សប្បាយចិត្តខ្លាំងណាស់ ហើយលើកដៃសំពះអរគុណ​ ដល់សម្តេចតេជោ រួចពោលពាក្យថា (មិនភ្លេចគុណសម្តេចទេ ដែលបានផ្តល់ នូវគ្រឿងឧបភោគ បរិភោគ ដល់គាត់ ក្នុងខណៈពេលដែលគាត់​ កំពុងតែខ្វះខាតយ៉ាងខ្លាំង )” ។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើង ដោយសារទឹកភ្លៀង ដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យមាន មនុស្សស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋ ជាង​ ៥៣ម៉ឺននាក់៕

To Top