ព័ត៌មានជាតិ

ស្រ្តីម្នាក់ សំរាលកូនកណ្តាលផ្លូវ នៅស្រុកអូរយ៉ាដាវ

ភ្នំពេញ៖ ស្រ្តីម្នាក់បានឈឺពោះ សំរាលកូននៅកណ្តាល ហើយត្រូវបានសង្រ្គោះដោយបុគ្គលិកឆ្មបនៃមណ្ឌល សុខភាពស្រុកអូរយ៉ាដាវ រួចបានដឹកបញ្ជូនមកមណ្ឌល សុខភាពតាមរយៈកម្លាំងអធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ នៅម៉ោងប្រមាណជា ១០និង១៥នាទី ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។ នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ស្រ្ដីសំរាលកូនឈ្មោះ ទូច សុខខឿ ទីកន្លែងកំណើតភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ក៏ប៉ុន្តែសព្វថ្ងៃបានផ្លាស់ទីលំនៅ មកនៅភូមិប៉ក់ធំ ឃុំប៉ក់ ញៃ ស្រុកអូរយ៉ាដាវវិញ។

ស្រ្ដីសំរាលកូនខាងលើបានឈឺពោះខ្លាំង ហើយក៏បានធ្វើដំណើរមក មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ តែមកដល់ពាក់កណ្ដាលផ្លូវ ស្រ្តីនោះក៏ឈឺពោះខ្លាំងហើយ ក៏បានសំរាលកូននៅពាក់កណ្ដាលផ្លូវតែម្ដង ដោយមានការសង្រ្គោះដោយបុគ្គលិកឆ្មប នៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ។

សូមបញ្ជាក់ផងដែរថានៅពេលនេះស្រ្ដី និងកូន បានមកដល់មណ្ឌល សុខភាពស្រុកអូរយ៉ាដាវ ហើយទាំងម្ដាយទាំងកូន មានសុខភាពល្អក្រោយការសង្រ្គោះ ពីអ្នកគ្រូពេទ្យ ៕

To Top