ព័ត៌មានជាតិ

ណេសត្លេ បន្តប្តេជ្ញា លើកកម្ពស់សុខភាព ពលរដ្ឋ តាមរយៈព្រឹត្តិការណ៍អប់រំសុខភាព “ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ”

ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើង នូវជីវភាពរស់នៅ និងសុខភាពរបស់ប្រជាជនកម្ពុជា។ ប្រជាជនដែលមានប្រាក់ចំណូល កម្រិតមធ្យម កំពុងតែ មានការកើនឡើង ជាលំដាប់ ដែលជាហេតុនាំឱ្យ ប្រជាជនភាគច្រើន ចាប់អារម្មណ៍ទៅនឹង ការបរិភោគអាហារ និងទម្លាប់នៃការហាត់ប្រាណ ដើម្បីធ្វើឱ្យជីវិតរស់នៅ របស់ពួកគាត់កាន់តែប្រសើរ និងប្រកបដោយសុខភាពល្អ ។
ទោះជាយ៉ាងនេះក្តី មានការសិក្សាជាច្រើន បានបង្ហាញថា កង្វះខាតអាហារូបត្ថម្ភ នៅក្នុងចំណោមកុមារ និងស្ត្រី នៅតែជាក្តីកង្វល់របស់យើងទាំងអស់គ្នានៅឡើយ។ នេះបណ្តាលមកពីអាហារ ឬភេសជ្ជៈដែលពួកគាត់ទទួលទានរាល់ថ្ងៃ មិនមានផ្ទុកនូវសារធាតុ ចិញ្ចឹមគ្រប់គ្រាន់ ដែលរាងកាយរបស់ពួកគាត់ ត្រូវការជាចាំបាច់។

ដើម្បីឆ្លើយតបទៅនឹង បញ្ហានេះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈឈានមុខគេនៅលើពិភពលោក បានបន្តបង្កើត នូវផលិតផលយ៉ាងច្រើន សម្បូរបែប ដែលក្នុងនោះរួមមាន៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ និងម៉ៃឡូជាដើម បានរៀបចំកម្មវិធី “ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ“ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តារាជធានី-ខេត្តចំនួន ១៦ ចាប់ពីថ្ងៃទី ៤ ខែតុលា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ នេះ។

យើងនិងមានការផ្តល់ជូន ការអប់រំសុខភាព ជាច្រើនរួមមាន៖ ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹង តាមទម្លាប់នៃការហាត់ប្រាណ ប្រចាំថ្ងៃ ត្រូវបានណែនាំ ក្នុងព្រឹត្តិការណ៍នេះផងដែរ។

ណេសត្លេ សូមអញ្ជើញអ្នកទាំងអស់គ្នា ចូលរួមក្នុងកម្មវិធីនេះឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំង ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបាននូវគន្លឹះសំខាន់ៗ ដែលធ្វើឱ្យជីវិតរស់ប្រចាំថ្ងៃ កាន់តែប្រសើរ និងមានសុខភាពល្អ ៕

To Top