កីឡា

អាជ្ញាធរខេត្តកោះកុង ស្វាគមន៍ កីឡារត់ចំងាយ ដើម្បីមូលនិធិ សប្បុរសធម៌ ជួយដល់មន្ទីរ ពេទ្យកុមារអង្គរ

កោះកុង ៖ លោកស្រី មិថុនា ភូថង លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធាន(ស.ស.យ.ក ខេត្តកោះកុង) នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ បានទទួលស្វាគមន៍ លោក សាយ កីឡាករត់ចំងាយដើម្បីគ្រៀងគរ រកមូលនិធិសប្បុរសធម៌ជួយដល់មន្ទីរ ពេទ្យកុមារអង្គរ ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារក្រីក្រ ។ ក្នុងការអបអរសាទរ ដល់លោក សាយ កីឡាកររត់ចំងាយ ដោយមានការចូលរួមអម ដំណើរដោយក្រុមកីឡាបាល់ទាល់(ស.ស.យ.ក ខេត្ត) និងមានការទទួលស្វាគមន៍គាំទ្រ ពីសំណាក់មហាជនយ៉ាងច្រើនផងដែរ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងថា លោកស្រីព្រមទាំងមន្ត្រីរាជការ ដែលមានវត្តមាន ក្នុងខេត្តបានកោតសសើរ ដល់លោកសាយ ដែលបាលលះបង់ ពេលវេលាដ៍មានតម្លៃ របស់ខ្លួន ដើម្បី មករត់ចំងាយ ដើម្បីរកមូលនិធិសប្បរសធម៌ ដើម្បីជួយឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្រ្គោះដល់កុមារដែលមានជីវភាពក្រីក្រ។

លោកស្រីអភិបាល ខេត្តបានបន្តថា នេះគឺជាសក្ខីភាពមួយ ដែលយើងគួរអនុវត្តន៍ និងរៀនសូត្រតាម ដោយលោកមានឆន្ទៈល្អ និងមានការគាំទ្រពីសំណាក់មហាជន ដើម្បីជួយសង្រ្គោះអាជីវិតកុមារ ដែលមានជីវភាពក្រីក្រហើយនេះ ជាមោនៈភាពមួយសម្រាប់ជួយដល់ សង្គមនេះហើយ(ខ្មែរជួយខ្មែរ) ។

លោក សាយ កីឡាកររត់ចំងាយ បានថ្លែងឲ្យដឹងថា លោក មិនមែនជាកីឡាករ រត់ចំងាយទេលោកជាតារាចម្រៀង ប៉ុន្តែដោយលោកមើលឃើញ ពីកុមារកម្ពុជា ដែលមានជំងឺចូលសង្គ្រោះ ក្នុងមន្ទីរពេទ្យកុមារអង្គរ ដែលមានទីតាំង នៅខេត្តសៀមរាប ដែលជីវភាពខ្វះខាត់ព្យាបាល និងដើម្បីចូលរួមចំណែកជួយ ដល់សង្គមយើងផង លោកបានចំណាយ ពេលវេលា របស់លោកមករត់ចំងាយ នៅតាមបណ្តាខេត្ត ដើម្បីរកការឧបត្ថម្ភមូលនិធិពីសម្បុរសជន ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្រ្គោះអាយុជីវិតកុមារ កម្ពុជាយើង។

លោកបានបញ្ជាក់ថា ការធ្វើដំណើរក្នុងរត់ចំងាយ ដើម្បីរកការឧបត្ថម្ភពីសប្បុរសជន លោកបានធ្វើការរត់ឆ្លងកាត់ ចំនួន៦ខេត្តហើយៗ លោកបន្តដំណើរបន្តតាមបណ្តាខេត្តផ្សេងបន្តទៀត ដើម្បីរកការឧបត្ថម្ភមូលនិធិ ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្រោ្គជិវិតកុមារកម្ពុជា៕

To Top