ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពល តំណាងឲ្យលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលលេខ៧០ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយថ្នាំពេទ្យ និងស្បែកជេីង ពីសប្បុរសជន សម្រាប់ឧបត្ថម្ភជូនកងពល។
ពិធីនេះដែរបានធ្វេីឡេីង តាមរយៈ លោក ខឹម ចន្ថា និងភរិយា លោក សូលាភ លាក់ និងភរិយា ព្រមទាំង សប្បុរសជន នៅក្រុងឡូវែល សហរដ្ឋអាមេរិក មានដូចជា:ថ្នាំពេទ្យ និងស្បែកជេីង ដើម្បីចូលរួមចំណែក ការងារមនុស្សធម៍ និងទំនុកបំរុង ដល់កងកម្លាំង របស់កងពលតូចលេខ៧០។
សូមជម្រាបថា កន្លងមកកងពលក៏បាន ទទួលអំណោយ ពីសប្បុរសជនច្រើន ជាបន្តបន្ទាប់ ដែលសកម្មភាពនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ មានប្រសាសន៍ថា នេះជាការបង្ហាញ អំពីវប្បធម៌នៃចែករំលែក និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក ខឹម ចន្ថា និងភរិយា លោក សូលាភ លាក់ និងភរិយា ព្រមទាំង សប្បុរសជន នៅក្រុងឡូវែល សហរដ្ឋអាមេរិក ព្រមទាំងក្រុមគ្រួសារ អោយជួបប្រទះ នឹងពុទ្ធពរ៤ប្រការ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ៕