ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) សហការជាមួយសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នេះ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំសុខភាព ក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងពី សុខភាពរស់ប្រចាំថ្ងៃ បន្ទាប់ពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងចែកឃីត ដល់សហគមន៍ក្រីក្រ ចំនួន ១ កន្លែងគឺ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ សរុប ៣២០ខ្នងផ្ទះ។
នៅក្នុងយុទ្ធនាការនេះ ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តចំនួន ៦៥នាក់ បានចុះអប់រំសុខភាព ដូចជាជំងឺរាគរូស ជំងឺគ្រុនឈាម និងវិធីបង្ការជំងឺផ្សេងៗ ដល់សហគមន៍ក្រីក្រ ក្រោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងបានចែកឱសថសម្រាប់ជំងឺរាគរូស ឈឺក្បាល គ្រុនក្តៅ ចំនួន ៣២០កញ្ចប់ និង អង្ករចំនួន ១០ គីឡូក្រាម ក្នុងមួយគ្រួសារ ។
សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាព ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត៕
![](https://dap-news.com/wp-content/uploads/2020/11/236B8E8A-A904-41F1-9DDB-D154477D5B51-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/B23F31B5-350C-4DC8-BC0C-4DD1C3DC3317-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/DDF76EEA-90FF-4165-86D5-51C0373583EC-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/14280845-CD21-4FB9-9DD2-90A76752D342-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/95459733-BB64-4975-8D3A-0DA8CFA9374F-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/6790E9C4-1AB8-4B89-BDA3-492D6BD8BF01-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/E59B4C3E-A3B8-434D-A7BC-88320FBC49BE-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/5A3B03B5-953E-45D4-8315-42FA676B1200-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/07AAAC3C-D9FF-4FAA-80F8-025FFA471444-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/1DDCC225-F065-4E1F-B815-8E27D7958620-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/6FA3DC75-9571-40C6-843C-8ACCF7EF7E0A-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/8C862409-ABF4-4B0E-8842-7D06D9DAA2B9-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)