ភ្នំពេញ៖ លោក តេង ភីស៊ាន តំណាងលោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំសមាជិក សមាជិកា ចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូន លោកយាយ ប៊ន សុវណ្ណារ៉ា (អាយុ៧៣ឆ្នាំ)ដែលមានជីវភាពទីទ័លក្រ និងមានជំងឺប្រចាំកាយ នៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
អំណោយទាំងនោះរួមមាន៖អង្ករចំនួន ៥០គីឡូក្រាម,មី១កេស,ត្រីខ១យួរ ,ទឹកត្រី១យួរ ,ទឹកសុីអុីវ ១យួរ,ប្រេងឆា ១លីត្រ ,អំបិល១គីឡូក្រាម ,ស្ករស ១គីឡូក្រាម ,ប៊ីចេង១គីឡូក្រាមនិងថវិកាចំនួន១លាន ៤០មុឺនរៀល៕






