ព័ត៌មានជាតិ

ស្ថានភាពនៃ អង្គភាពក្រោមឱវាទ ក្រសួងអប់រំ ដែលពាក់ព័ន្ធនឹងដំណើរ ទស្សនកិច្ច របស់ប្រតិភូហុងគ្រី

ភ្នំពេញ៖ លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានអោយដឹងថា៖

 ស្ថានភាពនៃអង្គភាពក្រោមឱវាទ ក្រសួងអប់រំ គិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០៖

-ក្លឹបហាត់ការ៉ាតេដូ១៖ គ្រូបង្ហាត់កីឡាការ៉ាតេដូ ដែលជាអង្គរក្សជនជាតិខ្មែរ ការពារផ្ទាល់គណ:ប្រតិភូនៃប្រទេសហុងគ្រី។

-មន្ទីរអប់រំ យុវជន និងកីឡាខេត្ត១៖ បុគ្គលិក និងសមាជិកគ្រួសារចំនួន២៣រូប បានទទួលទានអាហារជាមួយអ្នកដែល បានប៉ះពាល់ជាមួយគណ:ប្រតិភូ នៃប្រទេសហុងគ្រី។

-គ្រឹះស្ថានសិក្សា៨៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

-គ្រឹះស្ថានសិក្សា៧៖ សិស្ស១រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៖

-គ្រឹះស្ថានសិក្សា៦៖ សិស្ស២រូបមានមាតាបិតា ដែលបានទទួលទានអាហារជាមួយអ្នក ដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូ នៃប្រទេសហុងគ្រី។

* គ្រឹះស្ថានសិក្សា៥៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូ នៃប្រទេសហុងគ្រី។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០៖

– គ្រឹះស្ថានសិក្សា៤៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

-គ្រឹះស្ថានសិក្សា៣៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

-គ្រឹះស្ថានសិក្សា២៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

-គ្រឹះស្ថានសិក្សា១៖ បុគ្គលិក១រូបបានប៉ះពាល់ ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

To Top