ព័ត៌មានជាតិ

ពានរង្វាន់ នាយកប្រតិបត្តិល្អបំផុត នៅក្នុងប្រទេសអាស៊ាន សម្រាប់អភិបាលកិច្ចសាជីវកម្ម និងឧត្តមភាពនៃការគ្រប់គ្រង

នំពេញ ៖ ស្ថាបនិក របស់ ណាហ្គាឃប (NagaCorp) បានទទួលពានរង្វាន់ដ៏អស្ចារ្យមួយទៀត នៃពានរង្វាន់រមណីយដ្ឋានល្អប្រណិត ក្នុងប្រទេសកម្ពុជា។ គាត់បានទទួលពានរង្វាន់ស្ទួន ដែលដែលជាក្រុមហ៊ុន ដែលបានកំណត់ស្តង់ដារ និងបានក្លាយជាក្រុមហ៊ុនដ៏ល្បីល្បាញបំផុតមួយ របស់ពិភពលោក ក្នុងការគ្រប់គ្រង និងឧត្តមភាព ក្នុងអភិបាលកិច្ចសាជីវកម្មផងដែរ។

ក្នុងចក្ខុវិស័យដែលមិនចេះរីងស្ងួត លោក Tan Sri Dato Dr. Chen Lip Keong បានទទួលពានរង្វាន់ ជានាយកប្រតិបត្តិល្អបំផុតIn Asia Excellence Awards (Gaming and Loudening) នៃពានរង្វាន់ 10th Asian Excellence Awards (AEA) 2020 ដែលជាការគួរឱ្យកត់សម្គាល់របស់ពិភពលោក។ ពានរង្វាន់នេះផងដែរ បានប្រារព្ធកាលពី ថ្ងៃទី ២០ ខែ តុលា កន្លងទៅ ដោយកម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយស្ថាប័ន អភិបាលកិច្ចសាជីវកម្ម និងវិនិយោគិនអាស៊ី ដ៏ល្បីល្បាញបំផុត នៅប្រទេសអាស៊ីដែលមានមូលដ្ឋាន គ្របដណ្តប់ លើទីក្រុងហុងកុង និងប្រទេសអាស៊ី។

នៅក្នុងពិធីប្រគល់ពានរង្វាន់ឆ្នើមនេះ ពានរង្វាន់ផ្សេងទៀតក៏បានប្រគល់ឱ្យទៅ លោក Sun Hun Kai និង Co, Chow Tai Fook Jewelry ដែលមកពី Fareast East Consortium និងមានពានរង្វាន់ ចំនួន ៧ផ្សេងទៀតផងដែរ។

ក្នុងឆ្នាំនេះផងដែរ អ្នកគ្រប់គ្រងផលប័ត្រ ចំនួន ១.៩២១ នាក់ អ្នកវិភាគផ្នែកទិញ និងអ្នកវិភាគផ្នែកលក់មានចំនួន ៦១១ នាក់ បានចូលរួម ក្នុងកម្មវិធី the 2020 All-Asia Executive Team Honoured Companies នេះផងដែរ។

ក្នុងឆ្នាំនេះ ក្រុមហ៊ុនចំនួន ១.៤៧២ ដែលមកពីវិស័យ ចំនួន ១៨ ត្រូវបានវាយតម្លៃ លើវិស័យស្នូលចំនួន ៩ រួមមាន (1) Accessibility of Senior Executives (2) Execution of Strategy (3) Well Informed and Empowered IR Team (4) Productivity of NDR/Conferences/Calls(5) Responsiveness (6) Business & Market Knowledge (7) Consistency & Granularity, (8) ESG Information, និង (9) Timeliness of Disclosure។

ពានរង្វាន់ 10th Asian Excellence Awards (AEA) 2020 ដែលបានប្រារព្ធនៅ ថ្ងៃទី ២០ ខែ តុលា ដែលបានរៀបចំឡើងដោយស្ថាប័ន អភិបាលកិច្ចសាជីវកម្ម និងវិនិយោគិនអាស៊ី ដ៏ល្បីល្បាញបំផុត បានផ្តល់ជូន លោក Tan Sri Dato Dr. Chen Lip Keong នៃពានរង្វាន់ក្នុងតម្លៃ (USD5.3b ដែលដណ្តើមបាន ក្នុងឆ្នាំ ២០១៩ ជាអ្នកមានបំផុតលំដាប់ទី ៤ ក្នុងប្រទេសម៉ាឡេស៊ី) និងក្នុងប្រទេសកម្ពុជា ទទួលបានពាន នៃផែនទីពិភពលោក ទាក់ទងនឹងអភិបាលកិច្ច ដោយលោកបានជោគជ័យក្នុងការដឹកនាំ និងអ្នកកាន់ចង្កូតរបស់ ណាហ្គាឃប តាំងពីពាក់កណ្តាល ទសវត្សឆ្នាំ ១៩៩០ មកម្ល៉េះ។ លោកជាអ្នកឈ្នះ ប្រតិបត្តិការ នៃការរមណីយដ្ឋានអណ្តែតលើទន្លេមេគង្គដែលជារតនវត្ថុ ក្នុងតំបន់មេគង្គ និងការឈ្នះពានរង្វាន់របស់ ណាហ្គាវើល NagaWorld Integrated Resort ដែលជា រមណីយដ្ឋានធំជាងគេ ក្នុងនោះ NagaWorld ក៏ជាកន្លែងដែលមាន កាសស៊ីណូ-សណ្ឋាគារ តែមួយគត់និងធំបំផុតក្នុងរាជធានីភ្នំពេញ ដែលមានរយៈពេល ២៥ ឆ្នាំ មកហើយ​។

គាត់ក៏ជាអ្នកដឹកនាំ ណាហ្គាឃប ក្នុងចំណោមម្ចាស់របស់ NagaWorld ដែលបានក្លាយអ្នកជាដំបូងនៃ IPO ក្រុមហ៊ុនសាជីវកម្មល្បែង ដែលត្រូវបានចុះបញ្ជីទៅក្នុង the Hong Kong Stock Exchange ក្នុងឆ្នាំ ២០០៦ ដោយហេតុនេះហើយ បានជាក្រុមហ៊ុនេះ ក្លាយជាក្រុមហ៊ុនដំបូងគេ ដែលប្រតិបត្តិការនៅប្រទេសកម្ពុជា មានចុះបញ្ជីត្រឹមត្រូវនៅអន្តរជាតិ។

ក្នុងដួងព្រលឹងនៃសហគ្រិន លោក Dr. Chen ដែលមានអាយុ ៧២ ឆ្នាំហើយនោះ ហាក់បីដូចជាតារា ដែលរះនៅក្នុង ណាហ្គាឃប NagaCorp ដែលមានប្រាក់ចំណូលប្រចាំឆ្នាំជិត ១,៨ ពាន់លានដុល្លារកើនឡើង ១៩ ភាគរយ ធៀបនឹងឆ្នាំមុន និងមានមូលធននីយកម្មទីផ្សារ ៦,២ ពាន់លានដុល្លារ និងមានសមត្ថភាពអាចឱ្យ NagaWorld ក្លាយទៅជាអ្នកវិនិយោគធំជាងគេ និងជាអ្នកដែលបានបង់ពន្ធធំជាងគេផងដែរ ក្នុងប្រទេស។

ក្នុងប្រតិបត្តិលើគំនិត “Prosper thy Neighbour” លោក Dr. Chen បានធ្វើការផ្សងព្រេងនិងចូលខ្លួនទៅជា ឧស្សាហកម្មល្បែងនិងការកម្សាន្ត នៅប្រទេសកម្ពុជា នានៅដើមទសវត្សទី ៩០។ មុនពេលដែលប្រទេសមួយនេះ កំពុងតែមានតស៊ូ ជាមួយសង្គ្រាមស៊ីវិល និងបានប្រែក្លាយ ទៅជាធនាគារនៃទន្លេមេគង្គធនាគារនៃទន្លេមេគង្គ នៃប្រទេសអាស៊ី ជាមួយគំនិតផ្តួចផ្តើមអវិវឌ្ឍន៍ ណាហ្គាវើល១ ណាហ្គាវើល២ និងបានឈានទៅដល់បង្កើត ណាហ្គាវើល ៣ផងដែរ។

នៅក្នុងដំណើរការនេះ លោក Dr. Chen បានធ្វើឱ្យរាជធានីភ្នំពេញក្លាយជារាជធានីល្បីល្បាញ និងមនុស្សក្នុងលោកបានស្គាល់រាជធានីភ្នំពេញតាមរយៈផែនទីពិភពលោកផងដែរ។

លោក Michael Zhu ដែលជាអនុប្រធានជាន់ខ្ពស់ នៅក្រុមប្រឹក្សា ពិគ្រោះយោបល់ ផ្នែកលេងហ្គេមរបស់សហរដ្ឋអាមេរិក (The Innovation Group) បានឱ្យដឹងថា « Dr. Chen បាននៅក្នុងកន្លែងដែលត្រឹមត្រូវ នៃពេលវេលាដែលល្អមួយផងដែរ»។

ជាមួយនឹងការណែនាំ ពីគ្រូម្នាក់ក្នុងចំណោម អ្នកលេងល្បែងនៅក្នុងឧស្សាហកម្មល្បែង នៅលើពិភពលោក លោក Dr. Chen បានសម្រេចចិត្តចាប់ផ្តើម កសាងអាណាចក្រមួយ ដែលបានដឹកនាំដោយចំណង់ចំណូលចិត្ត ដ៏អស្ចារ្យរបស់លោក និងការស្វែងរកនូវឧត្តមភាព និងចក្ខុវិស័យ របស់លោក ក្នុងការកសាងណាហ្គាវើល ទៅក្នុងមជ្ឍមណ្ឌលកម្សាន្តនិងរមណីយដ្ឋានមេកានិច​។


ការច្នៃប្រឌិតបង្កើតថ្មីបានធ្វើឱ្យ Dr. Chen បានប្រែក្លាយប្រទេសដំបូង ឱ្យមានផ្សារទំនើបក្រោមដី ដែលត្រូវធ្វើដំណើរ ពីណាហ្គាស៊ីធី ទៅតាមផ្លូវក្រោមដី នៃសណ្ឋាគារ ចំនួន ៤ ដែលមានបន្ទប់ ១៥០០ បន្ទប់ដែលមានពន្លឺពណ៌លឿងនៅខាងមុខ ណាហ្គា២ និងរួចរាល់នៅចុងឆ្នាំ ២០២៥ ។ ដូចនេះសម្រាប់ណាហ្គា ៣ នឹងបានកើតឡើង ឬរីកដុះដាលនៅក្នុងតំបន់ទន្លេមេគង្គ ដែលជារមណីយដ្ឋានធំជាងគេ និងចម្រុះ ដែលនឹងប្រើររយៈពេលយ៉ាងខ្លី ត្រឹមតែ ៣០ ឆ្នាំខាងមុខ។

លោក Dr. Chen មិនត្រឹមតែបានទទួលបានពានរង្វាន់ឧត្តមភាពអាស៊ីប៉ុណ្ណោះទេ លោកក៏បានទទួលសមិទ្ធិផល ជាច្រើនទៀតដែលសមិទ្ធិផលទាំងនោះរួមមានទាំងពានកិត្តិយស ដែលមានលក្ខណៈវិនិច្ឆ័យយ៉ាងម៉ត់ចត់ និងគ្រប់គ្រាន់ក្នុងការជ្រើសរើស ទទួលយកលោក។

ពានរង្វាន់ឧត្តមភាពអាស៊ី គឺបានបង្កើតឡើង ដើម្បីទទួលស្គាល់ស្នាដៃ និងភាពច្នៃប្រឌិតយ៉ាងល្អបំផុត របស់អ្នកដឹកនាំ ក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងការទទួលខុសត្រូវសង្គមដែលទាក់ទងក្នុងការអនុវត្តបរិស្ថាន និងការទំនាក់ទំនងវិនិយោគិនល្អផងដែរ។
 
 
ចាប់តាំងពីការបង្កើត Corporate Governance Asia ក្នុងឆ្នាំ២០១១ អ្នករៀបចំនៃកម្មវិធីពានរង្វាន់នេះ បានផ្តោតសំខាន់ទៅលើ ការផ្តល់កិត្តិយសដល់នាយកប្រតិបត្តិឆ្នើម CFO ដែមានគុណសម្បត្តិដូចជា ការទទួលខុសត្រូវសង្គមសាជីវកម្មល្អបំផុត ការអនុវត្តបរិស្ថានល្អបំផុត ទំនាក់ទំនងវិនិយោគិនល្អបំផុត អ្នកជំនាញទំនាក់ទំនងវិនិយោគិន និងក្រុមហ៊ុនទំនាក់ទំនងហិរញ្ញវត្ថុសាធារណៈ ល្អបំផុត ហើយសម្រាប់លោក Tan Sri Dr. Chen Lip Keong ដែលជាអ្នកទទួលបានពានរង្វាន់ នាយកប្រតិបត្តិឆ្នើមអាស៊ីក្នុងឆ្នាំ២០២០នេះ ដោយលោកបានធ្វើយ៉ាងល្អនៅ NagaWorld។

យោងតាម អភិបាលកិច្ចសាជីវកម្មអាស៊ី ពានរង្វាន់ទាំងនេះ គឺស្ថិតនៅក្នុងប្រពៃណីមួយដែលតម្រូវតាម ស្តង់ដារខ្ពស់ និងមានការជ្រើសរើសឬកាត់សេចក្តី ទៅក្នុងភាពយុត្តិធម៌នៃការអនុវត្តទៅតាមជំហ៊ានរបស់នាយកប្រតិបត្តិ ហើយការជ្រើសរើសនេះត្រូវបានធ្វើឡើងដោយ អ្នករៀបចំកម្មវិធីមនេះផងដែរ។

ពានកិត្តិយសទាំងនេះ ត្រូវបានរចនាឡើង ដើម្បីជម្រុញឧត្តមភាព ក្នុងចំណោមស្រទាប់ឬឋានានុក្រមសាជីវកម្មជាផ្សេងៗគ្នា  ពិសេសនៅពេលដែលប្រទេសអាស៊ីកំពុងត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ គឺជាតំបន់វិនិយោគដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការបន្តរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសអាស៊ី
Dr. Chen គឺជាមនុស្ស ដែលមានលក្ខណៈវិនិច្ឆ័យនិងគំរូ ដែលបានធ្វើឱ្យតំបន់អាស៊ី ក្លាយជាប្រទេសទី៣នៃការវិនិយោគ ដែលក្នុងផែនទីពិភពលោកទទួលស្គាល់ ហើយលោកបង្កើតអាណាចក្រមួយ ដែលផ្តល់អំណាចដល់ប្រជាជាតិ ការបង្កើតការងារឱ្យមនុស្សរាប់ពាន់នាក់ ឱ្យបានរៀនសូត្រជាមួយជំនាញ និងចំណេះដឹង ខាងផ្នែកឧស្សាហកម្មបដិសណ្ឋារកិច្ច និងការងារច្រើនទៀតផងដែរ៕

ដោយ៖​ សយ​ សុធីតា

To Top