Covid-19

ក្រសួងអប់រំ ណែនាំអំពី វិធានការសម្រាប់មន្ដ្រីអប់រំ បម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីណែ នាំស្ដីអំពី វិធានការសម្រាប់មន្ដ្រីអប់រំ បម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដោយក្នុងនោះ ក្រសួងអនុញ្ញាតឲ្យ មន្ដ្រីអប់រំ ធ្វើការនៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងផ្អាកការត្រួតពិនិត្យវត្តមាន ផងដែរ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ ចំនួន ៣០១នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស ចំនួន២៨៨នាក់ និងអ្នកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ចំនួន១៣នាក់៕

To Top