ព័ត៌មានជាតិ

សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ ប្រកាសពន្យាពេល ប្រារព្ធ ខួប១០ឆ្នាំ ដោយផ្នែកលើស្ថានភាព ជំងឺកូវីដ១៩

ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាស ការពន្យាពេល នៃការប្រារព្ធកម្មវិធី ខួប១០ឆ្នាំ JCI Phnom Penh ជាបណ្តោះអាសន្ន ដោយផ្អែកលើស្ថានភាព នៃជំងឺកូវីដ១៩ និងយោងតាម សេចក្តីប្រកាស របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងសេចក្តីប្រកាសជូនដំណឹងខាងលើនេះ បានឲ្យដឹងថា “ជាការឆ្លើយតប ទៅនឹងស្ថានភាពនេះ ដើម្បីចូលរួមកាត់បន្ថយ ការរីករាលដាល នៃជំងឺកូវីដ១៩ និងជាពិសេស ដើម្បីសុវត្ថិភាព របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីនេះ យើងខ្ញុំបានសម្រេច លើកថ្ងៃ នៃការប្រារព្ធកម្មវិធី របស់យើងនៅពេលក្រោយវិញ” ។

ក្នុងនោះដែរ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នឹងជម្រាបជូន អំពីបច្ចុប្បន្នភាព និងកាលបរិច្ឆេទថ្មី នៃការប្រារព្ធកម្មវិធី គម្រប់ខួប ១០ឆ្នាំ ក្នុងពេលឆាប់ៗខាងមុខ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×