តាកែវ៖ ពិធីប្រគល់ ទទួលអាវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានធ្វេីឡេីងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅទីបញ្ជាការកងវិស្វរកម្ម កងទ័ពជេីងគោក ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានប្រគល់ជូនលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ។
ពិធីចែកអាវរងាខាងលើនជ ត្រូវបានចែកជូនដល់ អង្គភាពចំណុះ បញ្ជាការដ្ឋានកងទ័ពជេីងគោក នឹងបណ្តាកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែង ក្នុងពិធីចែកអាវរងា ដែលជា អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ថា សូមបន្តអនុវត្តតួនាទីចម្បង ក្នុងការបម្រើប្រជាពលរដ្ឋ នឹងការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជាការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយនានា ជាពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងកំពុងជួបប្រទះផងដែរ។
ក្នុងឱកាសជូនអំណោយនេះ លោកហ៊ុន ម៉ាណែត បាននាំមកនូវការនឹករលឹក ពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលា អំពីសុខទុក្ខរបស់បងប្អូន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើង បំពេញភារកិច្ចរបស់ខ្លូនយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត៕
![](https://dap-news.com/wp-content/uploads/2020/11/50F6F612-979B-46B1-89ED-131140F881C3-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/83B3D9BC-CC14-486B-885B-1F59231A6DB7-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/29A6162C-C19E-4B92-A62C-9371D5D0D6D4-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/B3CA79F3-461A-4E5D-A7B1-FB9F6358D42C-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)